សកម្មភាពកីឡាជំរុញឲ្យ អេអាយអេ ឈ្នះពានរង្វាន់ ៧ ពីវេទិកាក្នុងស្រុក និងអន្ដរជាតិ ឆ្នាំ២០២៥
31-12-2025 18:17
(ភ្នំពេញ)៖ តាមរយៈសកម្មភាពកីឡា ពិសេសកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋគ្រប់វ័យ ព្រមទាំងសិស្សានុសិស្ស បានជំរុញឲ្យ អេអាយអេ ខេមបូឌា ឈ្នះពានរង្វាន់ធំៗចំនួន ៧ នៅក្នុងវេទិកាក្នុងស្រុក និងអន្ដរជាតិ។
ពានរង្វាន់ទាំង ៥ នេះ គឺជាការទទួលស្គាល់នូវគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន ក្នុងការទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមបាល់ទាត់ និងកីឡាផ្សេងទៀត ដើម្បីជំរុញប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងកាន់តែប្រសើរ តាមរយៈការចូលរួមសកម្មភាពកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។
កំឡុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានបង្កើតនូវគំនិតផ្ដួចផ្ដើម និងការងារសង្គមជាច្រើន ដើម្បីគាំទ្រ និងផ្សារភ្ជាប់សហគមន៍តាមកីឡា ដោយរាប់ចាប់ពីវគ្គបណ្តុះបណ្តាលបាល់ទាត់ថ្នាក់មូលដ្ឋាន រហូតដល់យុទ្ធនាការទូទាំងប្រទេស ដែលលើកទឹកចិត្តដល់របៀបរស់នៅសកម្ម ហើយគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបានលើកកម្ពស់គោលបំណងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផលប្រែប្រួលវិជ្ជមានយូរអង្វែងនៅទូទាំងទៀតផង។
ពានរង្វាន់ទាំង ៧ខាងលើ រួមមាន ៣ពានរង្វាន់ពីស្ថាប័ន HR ASIA ក្នុងនាមជាក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី ក្នុងរយៈពេល ៦ឆ្នាំជាប់គ្នា(ឆ្នាំ២០២០-២០២៥) រួមជាមួយពាន Diversity, Equity និង Inclusive Awards 2025 និងពានរង្វាន់ចីរភាពកន្លែងការងារ ឆ្នាំ២០២៥ ។ មួយវិញទៀត គឺការឈ្នះពានរង្វាន់ពីស្ថាប័ន ACES Award រយៈពេល ២ឆ្នាំជាប់ៗក្នុងប្រភេទ Social and Community Impact និង ៣ពានរង្វាន់ AmCham Cambodia គឺមានពានរង្វាន់លើកកម្ពស់សុខភាពសហគមន៍ និងយុវជន, ពានរង្វាន់សុខភាព និងសុខុមាលភាពសិស្ស និងពានរង្វាន់ លើកកម្ពស់ និងសុខភាពស្ត្រី។
គួរដឹងថា សកម្មភាពកីឡា និងកម្មវិធីសង្គម ដែល អេអាយអេ បានផ្ដួចផ្ដើមរៀបចំ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអង្គការក្រៅរាជរដ្ឋាភិបាល កន្លងមក រួមមានកម្មវិធី AIA-ISF Youth League ដែលជាកម្មវិធីបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា, កម្មវិធី AIA-SPURS Healthier Kids Football ដែលជាវគ្គបណ្តុះបណ្តាលជំនាញបាល់ទាត់ និងការប្រកួត លើកកម្ពស់ការងារជាក្រុម និងកាយសម្បទាដល់កុមារនិងយុវជនកម្ពុជា។ កម្មវិធី AIA សាលាសុខភាពឆ្នើម ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធី AIA Fit for Hope និងគម្រោងលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីកម្ពុជា ក្រោមភាពជាដៃគូជាមួយក្រសួងកិច្ចការនារីជាដើម។
សម្រាប់ឆ្នាំ២០២៦ ខាងមុខ ក្រុមហ៊ុននឹងណែនាំយុទ្ធនាការថ្មី ដើម្បីបន្តការប្តេជ្ញាចិត្តក្នុងការពង្រីកគំនិតផ្តួចផ្តើមលើការលើកកម្ពស់សុខភាព និងសុខុមាលភាព ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបមានសុខភាពល្អ ព្រោះសុខភាពជាគ្រឹះក្នុងការឈានទៅចាប់យកក្តីប្រាថ្នារបស់ខ្លួន ដូចទៅនឹងពាក្យមួយឃ្លាលើកឡើងថា “គ្មានសុខភាព គ្មានអ្វីៗទាំងអស់” ផងដែរ៕










