Starlink គ្រោងបន្ថយកម្រិតចម្ងាយផ្កាយរណប ដើម្បីបង្កើនសុវត្ថិភាពលើអាកាស
02-01-2026 14:44
(បរទេស)៖ Starlink ដែលជាប្រព័ន្ធអ៊ីនធឺណិតតាមផ្កាយរណបរបស់ក្រុមហ៊ុន SpaceX ដែលមានកំពូលមហាសេដ្ឋី Elon Musk កំពុងរៀបចំធ្វើការកែសម្រួលបណ្តាញផ្កាយរណបរបស់ខ្លួន ឲ្យមកនៅកម្រិតទាបជាងមុន ពោលគឺពី ៥៥០គីឡូម៉ែត្រ មកនៅប្រហែល ៤៨០គីឡូម៉ែត្រ។ ខណៈការផ្លាស់ប្តូរនេះ គឺធ្វើឡើងក្នុងឆ្នាំ២០២៦នេះតែម្តង ក្នុងគោលបំណងដើម្បីបង្កើនសុវត្ថិភាព។
ការផ្លាស់ប្តូរនេះ ត្រូវបានរៀបចំដោយលោក Michael Nicolls ប្រធានអគ្គសញ្ញាណវិស្វកម្ម Starlink ដែលបានពន្យល់ថា ការដាក់ផ្កាយរណបនៅកម្រិតទាបជាងនេះ អាចបន្ថយកំណត់ហានិភ័យផ្អែកទីតាំងអាកាស និងជួយកាត់បន្ថយការជួបគ្នារវាងផ្កាយក្នុងអាកាស ដែលកំពុងកើនឡើងយ៉ាងខ្លាំងនៅជុំវិញផែនដី។ ការប្តូរកម្រិតនេះកើតឡើង បន្ទាប់ពីកន្លងមក Starlink បានរាយការណ៍ថា ផ្កាយរណបមួយក្នុងបណ្ដាញ កើតមានកំហុសបច្ចេកទេសលើអាកាសនៅកម្រិតប្រមាណ ៤១៨គីឡូម៉ែត្រ ដែលបង្កឲ្យមានសារធាតុសំណល់ (debris) និងបាត់ការទំនាក់ទំនងជាមួយផ្កាយរណបផ្ទាល់។ លោក Nicolls បានបញ្ជាក់ថា ការធ្វើឲ្យផ្កាយរណបនៅកម្រិតទាបជាងនេះ គឺជាវិធីសំខាន់ក្នុងការកាត់បន្ថយហានិភ័យ ពីការជួបជាមួយសារធាតុសំណល់ និងតារាផ្សេងៗដែលកំពុងហោះនៅលើផែនដី។
បច្ចុប្បន្ន Starlink គ្រប់គ្រងផ្កាយរណបលើអាកាសប្រមាណ ជិត ១០,០០០គ្រាប់ ដែលផ្តល់សេវាអ៊ីនធឺណិតលឿនទៅកាន់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ ការកែសម្រួលនេះ គឺជាជំហានមួយក្នុងការធានាថា ប្រព័ន្ធផ្កាយរណវធំៗនេះ អាចដំណើរការបានយូរ និងមានសុវត្ថិភាពខ្ពស់ ទោះបីជាជួបការប្រកួតប្រជែង និងការរីកចម្រើនក្រុមហ៊ុនផ្សេងៗក៏ដោយ៕













