Man United ទល់ Leeds លេងស្មើគ្នា បន្ទាប់ពីមានអ្នកគាំទ្រម្នាក់បាត់បង់ជីវិតមុនការប្រកូត
05-01-2026 10:06
(ឡុងដ៏)៖ ក្លឹប Leeds United បានលេងស្មើជាមួយក្លឹប Manchester United ១-១ ក្នុងប្រកួតលីគអង់គ្លេស Premier League រដូវកាលនេះនៃសប្តាហ៍ទី២០ ក្រោយពេលមានហេតុការណ៍អ្នកគាំទ្រម្នាក់បានបាត់បង់ជីវិតនៅមុនការប្រកួតដោយសារបញ្ហាសុខភាព ។
ក្លឹប Leeds United ក៏បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ចំពោះអ្នកគាំទ្រម្នាក់បានស្លាប់មុនការប្រកួត Premier League ទល់ក្រុម Manchester United នៅកីឡដ្ឋាន Elland Road បន្ទាប់ពីមានការជួយសង្គ្រោះចំពោះបញ្ហាសុខភាពក្នុងទីលានមុនពេលចាប់ផ្តើមប្រកួត។
ក្រុម Leeds បានលេងស្មើ ១-១ ជាមួយក្រុម Man United បន្ទាប់ពីការស៊ុតគ្រាប់បាល់បើកឆាករបស់ Brenden Aaronson សម្រាប់ក្រុមម្ចាស់ផ្ទះ ហើយក៏ត្រូវបានតាមស្មើមកវិញដោយ Matheus Cunha ធ្វើឱ្យក្រុមទាំងពីរបញ្ចប់សប្តាហ៍ទី២០ ជាមួយការបិសាចក្រហមឈរលេខ៦ មាន ៣១ពិន្ទុ ហើយក្រុម Leeds មាន ២២ពិន្ទុ ។
ជាមួយគ្នានោះ ក្រុមកាំភ្លើងធំ Arsenal នៅតែបន្តនាំមុខគេដដែលពីការមាន ៤៨ពិន្ទុ បន្ទាបពីក្រុមមេឃខៀវ Man City លេងស្មើជាមួយក្រុម Chelsea ធ្វើឱ្យពួកគេមាន ៤២ពិន្ទុឈរលេខ២ ស្មើជាមួយក្រុមលេខ៣ Aston Villa និងក្រុម Liverpool ឈរលេខ៤ មាន ៣ពិន្ទុលើស Chelsea ដែលឈរលេខ៥ រកបាន ៣១ពិន្ទុនៃតំណែង ៥ក្រុមកំពូលតារាងបណ្តោះអាសន្ន៕




