ក្រុមហ៊ុន «MG Cambodia» ជោគជ័យក្នុងការលក់រថយន្តលើសពី ២ពាន់គ្រឿងនៅក្នុងឆ្នាំ២០២៥ និងបង្ហាញនូវម៉ូដែលថ្មីប្រភេទ «Hybrid & Pickup» សម្រាប់ឆ្នាំ២០២៦
05-01-2026 12:41
(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia ពិតជាមានមោទនភាពក្នុងការអបអរសាទរ នូវសមិទ្ធផលដ៏សំខាន់នៅក្នុងឆ្នាំ២០២៥ ជាមួយការលក់ចេញរថយន្ត MG លើស ២,០០០គ្រឿងទូទាំងប្រទេសកម្ពុជា ដោយជោគជ័យដែលនេះបញ្ជាក់ជាថ្មី នូវតំណែងរបស់ខ្លួនជាម៉ាកយីហោរថយន្តថ្មីដែលអាចទុកចិត្តបាន និងមានទីផ្សារល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតក្នុងជម្រើសរបស់អ្នកប្រើប្រាស់។
សមិទ្ធផលដ៏អស្ចារ្យនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំពីសំណាក់អតិថិជន MG ទាំងអស់នៅកម្ពុជាដែលទទួលបាននូវការគាំទ្រ លើរថយន្តគ្រប់ប្រភេទរបស់ខ្លួនមានទាំងរថយន្តប្រភេទ Sedan, ប្រភេទ SUV, ប្រភេទ MPV និងរថយន្តអគ្គិសនី។ ក្រុមហ៊ុន MG នៅតែបន្តបំពេញតម្រូវការចម្រុះ ដល់អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា ជាមួយនឹងដាក់លក់រថយន្តមានការរចនាស៊ីវិល័យទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ មានលក្ខណៈពិសេសៗនៃប្រព័ន្ធសុវត្ថិភាព និងមានតម្លៃប្រកួតប្រជែងខ្លាំង ចាប់ពីរថយន្ត SUV ខ្នាតតូចរហូតដល់រថយន្តប្រភេទ SUV លក្ខណៈគ្រួសារ និងមានរថយន្តអគ្គីសនីបែបស្ព័រដូចជារថយន្ត MG Cyberster ជាដើម។
រថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ MG គឺម៉ូឌែល MG ZS ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើទីផ្សារកម្ពុជាដោយសារតែមានតម្លៃសមរម្យ បំពាក់ដោយលក្ខណៈពិសេសដ៏សម្បូរបែប មានការសន្សំសំចៃប្រេងឥន្ធនៈ និងមានរចនាបទទាន់សម័យទាំងរូបរាងខាងក្រៅ និងផ្នែកខាងក្នុង។ បច្ចុប្បន្នរថយន្តរថយន្ត MG ZS មានពីរជម្រើសជូនអតិថិជន ហើយមានតម្លៃចាប់ពី ២៥,២០០ដុល្លារ ដល់ ២៧,៩៩០ដុល្លារប៉ុណ្ណោះ។
នៅពីក្រោយភាពជោគជ័យរបស់ MG គឺមានកត្តាជាច្រើនដែលជួយជម្រុញ និងបង្កើនការលក់របស់ខ្លួនដោយផ្អែកលើ តម្លៃរថយន្តលក់ចេញបន្តមានទីផ្សារល្អមិនសូវខាតច្រើន មានសេវាកម្មវៃដូររថយន្ត (Trade-In) ដែលអាចទុកចិត្តបាន និងទាក់ទាញដល់អតិថិជនថ្មីៗជាច្រើន។ តាមរយៈកម្មវិធីនេះ ម្ចាស់រថយន្តដែលកំពុងប្រើប្រាស់រថយន្ត MG ស្រាប់ ឬអ្នកប្រើរថយន្តម៉ាកផ្សេងក៏អាចសិក្សាដោះដូរយករថយន្ត MG បានយ៉ាងងាយស្រួលផងដែរ ព្រមទាំងទទួលបានតម្លៃរថយន្តថ្មីសមរម្យ និងមានទំនុកចិត្តលើក្នុងពេលប្រើប្រាស់។
ស្របជាមួយគ្នានោះដែរ ក្រុមហ៊ុន MG Cambodia បន្តទទួលបាននូវទំនុកចិត្តពីសំណាក់ អតិថិជនរបស់ខ្លួនតាមរយៈការផ្តល់នូវសេវាកម្មក្រោយពេលលក់ជាច្រើនសាខា ដែលធានាបាននូវងាយស្រួលជូនអតិថិជន បន្ទាប់ពីទិញរថយន្ត MG រួច ដែលបច្ចុប្បន្ននេះ MG មានមជ្ឈមណ្ឌលសេវាកម្មថែទាំរថយន្តចំនួន៣សាខា ក្នុងទីក្រុងភ្នំពេញ នៅខេត្តសៀមរាប និងបើកបដំណើរការឆាប់ៗនេះនៅក្នុងខេត្តបាត់ដំបង។ ក្រុមហ៊ុន MG ក៏បានផ្តល់នូវគ្រឿងបន្លាស់សុទ្ធ Original និងមានអ្នកជំនាញផ្នែកបច្ចេកទេស ដែលមានវិញ្ញាបនបត្រការបណ្តុះបណ្តាលត្រឹមត្រូវ ពីរោងចក្រអន្តរជាតិ។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបានធ្វើឱ្យ MG មានលក្ខណៈពិសេសខុសប្លែកពីម៉ាករថយន្តថ្មីៗផ្សេងទៀត ដែលមិនត្រឹមតែផ្តោតសំខាន់លើការលក់ប៉ុណ្ណោះទេ ប៉ុន្តែ MG ក៏បានផ្តោតសំខាន់លើការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលសេវាកម្មថែទាំ និងជួសជុលរថយន្តបានយ៉ាងត្រឹមត្រូវ ដើម្បីប្រាកដាថាអតិថិជនទទួលបានការថែទាំ ពីអ្នកជំនាញរថយន្ត MG។
តាមរយៈចក្ចុវិស័យដ៏វែងឆ្ងាយ របស់ក្រុមហ៊ុន MG Cambodia គឺនៅតែបន្តផ្តោតលើការផ្តល់តម្លៃល្អ ដល់អតិថិជននៅកម្ពុជា។ ក្រុមហ៊ុនក៏បានណែនាំ និងបង្ហាញនូវម៉ូឌែលថ្មីដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ រួមមានដូចជារថយន្តប្រភេទ Hybrid ដែលសន្សំសំចៃប្រេងឥន្ធនៈ និងមានអត្ថប្រយោជន៍ជួយដល់បរិស្ថាន។ លើសពីនេះក្រុមហ៊ុន MG ក៏នឹងនាំមកនូវជាផ្លូវការរថយន្តប្រភេទភីកអាប់ Pickup ដែលមានគោលបំណងក្នុងការបំពេញតម្រូវការ ដល់អតិថិជនរបស់ខ្លួនដែលកំពុងស្វែងរករថយន្ត ដែលមានភាពធន់ រឹងមាំ មានដំណើរការបើកបរល្អ និងស័ក្តិសមទាំងការប្រើប្រាស់សម្រាប់ដឹកជញ្ផូន ផ្នែកអាជីវកម្ម ការងារប្រចាំថ្ងៃ និងដំណើរកម្សាន្ត។
តំណាងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា «សមិទ្ធផលនៃការលក់ចេញរថយន្តលើស ២,០០០ គ្រឿងនៅក្នុងឆ្នាំ២០២៥ គឺជាលទ្ធផលដ៏អស្ចារ្យមួយ ដែលសរបញ្ផាក់ពីទំនុកចិត្តនិងការគាំទ្រដ៏រឹងមាំរបស់អតិថិជន នៅប្រទេសកម្ពុជាចំពោះរថយន្ត MG។ យើងនឹងបន្តនាំមកនូវផលិតផល ដែលជារថយន្តម៉ូឌែលថ្មីៗ បំពាក់នូវបច្ចេកវិទ្យាទំនើប និងផ្តល់នូវសេវាកម្មកាន់តែល្អដែលអាចទុកចិត្តបាន សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដើម្បីជាការតបស្នងនិងពង្រីកទីផ្សារ កាន់តែទូលំទូលាយសម្រាប់អ្នកគាំទ្ររបស់យើងគ្រប់កាលៈទេសៈ»។
ស្របជាមួយគ្នានោះដែរ ក្រុមហ៊ុន MG Cambodia បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងឆ្នាំថ្មីឆ្នាំ២០២៦ ដោយក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះភាពច្នៃប្រឌិត ផ្តល់សេវាកម្មកាន់តែល្អឥតខ្ចោះ និង ការពង្រីកវិសាលភាពនៃផលិតផលរបស់ខ្លួន ដើម្បីបម្រើជូនអតិថិជននៅក្នុងទីផ្សាររថយន្តថ្មី ដែលកំពុងវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងនិងរីកចម្រើនតទៅមុខទៀត។ ដោយមានការគាំទ្រពីគ្រប់សកម្មភាពរបស់ក្រុមហ៊ុន ព្រមទាំងមានការចូលរួមពីសំណាក់អតិថិជន និងការពង្រីកបណ្តាញផ្នែកលក់ និងផ្នែកសេវាកម្មថែទាំរថយន្តយ៉ាងឆាប់រហ័សនេះ បានធ្វើឱ្យក្រុមហ៊ុន MG Cambodia ទទួលបាននូវភាពរីកចម្រើនប្រកបដោយចីរភាព និងការពេញចិត្តរបស់អតិថិជនរយៈពេលវែង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានានូវសន្តិភាពផ្លូវដល់អតិថិជនរបស់ខ្លួន ចាប់ពីពេលទិញរហូតបានក្លាយជាម្ចាស់រថយន្ត និងទទួលបានបទពិសោធន៍ប្រើប្រាស់រថយន្តថ្មីយ៉ាងល្អបំផុត៕











