បុរី មេគង្គ លែន ផ្តល់ជូនប្រូម៉ូសិនពិសេសដើមឆ្នាំ២០២៦៖ វិនិយោគលើផ្ទះអាជីវកម្ម ទទួលបានចំណូលពីការជួលត្រលប់មកវិញភ្លាមៗ រយៈពេល ៣ឆ្នាំ

05-01-2026 14:40

(ភ្នំពេញ)៖ បុរី មេគង្គ លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា កំពុងផ្ដល់ជូនកម្មវិធី ប្រូម៉ូសិនពិសេសប្រចាំខែមករា ដើមឆ្នាំ២០២៦ ដើម្បីជួយឱ្យអតិថិជនក្លាយជាម្ចាស់ផ្ទះអាជីវកម្ម ប្រកបដោយភាពងាយស្រួល និងទទួលបានផលចំណេញខ្ពស់បំផុត។

ប្រូម៉ូសិនពិសេសបំផុតសម្រាប់ការចាប់ផ្តើមឆ្នាំថ្មីនេះ គឺអតិថិជនដែលសម្រេចចិត្តវិនិយោគលើ ផ្ទះអាជីវកម្មប្រភេទ B ក្នុងគម្រោង «ហ្គោលឌិន អាវិននូ» នឹងទទួលបាននូវ «ប្រាក់ចំណូលពីការជួលត្រលប់មកវិញ រយៈពេល ៣ឆ្នាំពេញ» ដែលអនុញ្ញាតឱ្យម្ចាស់ផ្ទះអាចចាប់ផ្តើមអាជីវកម្មផង និងទទួលបានលំហូរសាច់ប្រាក់រួចជាស្រេចជារៀងរាល់ខែ។

ផ្ទះអាជីវកម្ម B របស់គម្រោង «ហ្គោលឌិន អាវិននូ» ស្ថិតនៅលើ ផ្លូវ ២០១១ ដែលជាតំបន់ពាណិជ្ជកម្មដ៏មមាញឹក និងមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្មគ្រប់ប្រភេទ។ ទីតាំងនេះតភ្ជាប់ទៅកាន់ផ្លូវសេដ្ឋកិច្ចសំខាន់ៗជាច្រើនដូចជា៖ មហាវិថីហាណូយ, ផ្លូវជាតិលេខ ៥ និងលេខ ៤, និង មហាវិថីសហព័ន្ធរុស្ស៊ី។ គម្រោងមួយនេះ ស្ថិតក្នុងទីប្រជុំជនដ៏អ៊ូអរ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ និងធនាគារ ដែលធានាបាននូវភាពងាយស្រួលសម្រាប់ការធ្វើដំណើរ និងការទាក់ទាញអតិថិជនសម្រាប់អាជីវកម្មធំតូចគ្រប់ប្រភេទ។

ផ្ទះអាជីវកម្មមួយនេះត្រូវបានសាងសង់ឡើងយ៉ាងប្រណិតនិងមានមុខងារប្រើប្រាស់ដ៏ពេញលេញសម្រាប់ម្ចាស់ផ្ទះ៖
* មានកម្ពស់ ៤ជាន់, មាន ៥បន្ទប់គេង និង ៥បន្ទប់ទឹក
* ជាន់ផ្ទាល់ដីមានលំហធំទូលាយសម្រាប់ប្រកបអាជីវកម្ម, មានចំណតរថយន្តធំទូលាយ ចំណែកផ្នែកខាងក្រោយអាចធ្វើជាផ្ទះបាយដោយមិនរំខានដល់សកម្មភាពអាជីវកម្មខាងមុខ
* ផ្ទះសង់រួចរាល់ ១០០% អាចចូលនៅ ឬបើកអាជីវកម្មបានភ្លាមៗ

កាន់តែពិសេស ផ្ទះអាជីវកម្ម B នេះបង់ប្រចាំខែត្រឹមតែ 5xx$ ប៉ុណ្ណោះ, បង់ដោយឥតការប្រាក់ ០% រហូតដល់ ២៤ខែ និងលទ្ធភាពទទួលបានកម្ចី រយៈពេលវែងរហូតដល់ ៣០ឆ្នាំ។ គម្រោង «ហ្គោលឌិន អាវិននូ» របស់ បុរី មេគង្គ លែន គឺជាគម្រោងគេហដ្ឋានមានរចនាបថស្ថាបត្យកម្មបែបទំនើប ដែលផ្ដោតលើគុណភាពសំណង់ និងមុខងារប្រើប្រាស់យ៉ាងពេញលេញ សម្រាប់បំពេញគ្រប់តម្រូវការរបស់ម្ចាស់ផ្ទះ។ គម្រោងនេះផ្ដល់ជូនជម្រើសគេហដ្ឋាន ៤ប្រភេទ រួមមាន៖ ផ្ទះអាជីវកម្ម A, ផ្ទះអាជីវកម្ម B, វីឡាកូនកាត់ និងវីឡាកូនកាត់មានរបង៕

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland , ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7