Paul ធ្លាក់ចំណាត់ថ្នាក់នៅកម្រិតខ្សែក្រវាត់ WBA ក្រោយបរាជ័យក្រោមកណ្តាប់ដៃរបស់ Joshua
06-01-2026 11:36
(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ Jake Paul បានធ្លាក់ចេញ ១លេខពីតារាងចំណាត់ថ្នាក់ WBA’s cruiseweight rankings បន្ទាប់ពីប្រកួតចាញ់ជើងខ្លាំងអង់គ្លេស Anthony Joshua កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករអាមេរិក វ័យ ២៨ឆ្នាំខាងលើនេះ បានឡើងមកឈរលេខ១៤ ពិភពលោកកាលពីខែកក្កដា ឆ្នាំ២០២៥ ក្រោយយកឈ្នះអតីតជើងឯកពិភពលោក Julio Cesar Chavez Jr។ ទោះជាបែបនេះក្តី អតីតតារា YouTube បានធ្លាក់មកឈរលេខ១៥ វិញនៅ WBA ពីការធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
Jake Paul ទទួលបានជ័យជម្នះ ១២លើក ក្នុងចំណោមឡើងសង្វៀនបាន ១៤ប្រកួតសរុបនៃអាជីពប្រដាល់ឈឺសាច់មួយនេះ។
កីឡាករ Edin Puhalo របស់ប្រទេសបូស្នី ដែលរកបានជ័យជម្នះលើកទី២៧ ក្នុងអាជីពកាលពីខែធ្នូ ឆ្នាំ២០២៥ បានឡើងពីចំណាត់ថ្នាក់លេខ១៥ មកកាន់លេខទី១៤ ដែលជាទីតាំងចាស់របស់ Paul វិញផងដែរ៕



