Lenovo សហការជាមួយ Nvidia ពង្រីកផលិតផល AI
07-01-2026 13:00
(បរទេស)៖ Lenovo និង Nvidia បានប្រកាសបង្កើត AI Cloud Gigafactory ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI ខ្នាតធំ សម្រាប់ជួយក្រុមហ៊ុន Cloud និងសហគ្រាស បង្កើត និងដំណើរការ AI បានលឿន និងមានប្រសិទ្ធភាព។ គម្រោងនេះមានគោលបំណងបង្កើត រោងចក្រ AI ខ្នាតធំ (gigawatt-scale) សម្រាប់គាំទ្រការបណ្តុះបណ្តាលម៉ូឌែល AI ធំៗ (រួមទាំង AI កម្រិតខ្ពស់ និង High-Performance Computing)។
ការសហការនេះ Nvidia ផ្តល់បច្ចេកវិទ្យា accelerated computing (GPU/CPU កម្រិតខ្ពស់) ខណៈ Lenovo ផ្តល់ម៉ាស៊ីន Server ប្រព័ន្ធត្រជាក់ដោយទឹក Neptune™, ការផលិត និងសេវាកម្មគ្រប់ជ្រុងជ្រោយ។ គោលដៅសំខាន់គឺកាត់បន្ថយពេលវេលាពីការវិនិយោគ AI រហូតដល់អាចប្រើប្រាស់បានពិតប្រាកដ (time to first token) និងធ្វើឱ្យ AI ក្លាយជាប្រព័ន្ធឧស្សាហកម្មពេញលេញ។
ក្រុមហ៊ុនហ៊ុន Lenovo គឺបង្កេីត Lenovo Qira ដែលជាវេទិកា AI ផ្ទាល់ខ្លួនឆ្លាតវៃ
Qira គឺជា AI ផ្ទាល់ខ្លួនជំនាន់ថ្មីរបស់ Lenovo ដែលដំណើរការឆ្លងកាត់ឧបករណ៍ជាច្រើន (PC, ទូរស័ព្ទ, ថេប្លេត, Wearables)។ Qira មិនមែនជាកម្មវិធីធម្មតា ប៉ុន្តែជាប្រព័ន្ធ AI ដែលបង្កប់ក្នុងប្រព័ន្ធប្រតិបត្តិការ មានសមត្ថភាពយល់ដឹងបរិបទ និងចងចាំការប្រើប្រាស់របស់អ្នក។ អាចប្រើបានតាមសម្លេង (“Hey Qira”), ប៊ូតុងពិសេស ឬដំណើរការផ្ទៃខាងក្រោយជានិច្ច៕









