ធនាគារ «ABA» ទទួលបានពានរង្វាន់ «AmCham CSR Award» ទៅលើគំនិតផ្តួចផ្តើមលើកកម្ពស់កុមារ

08-01-2026 09:58

(ភ្នំពេញ)៖ ក្នុងនាមជាសាជីវកម្ម ក៏ដូចជាពលរដ្ឋសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គមក្នុងប្រទេសកម្ពុជា ធនាគារ ABA មានមោទនភាពទទួលបានពានរង្វាន់ «CSR Excellence Awards 2025» ក្រោមផ្នែកអប់រំ និង ពង្រឹងសមត្ថភាព សម្រាប់ការអប់រំ និងចំណេះដឹងកុមារ ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham)។ ការទទួលស្គាល់នេះ គូសបញ្ជាក់ពីការប្តេជ្ញាជាបន្តបន្ទាប់របស់ធនាគារ ក្នុងការពង្រឹងការអប់រំ សុខុមាលភាពកុមារ និងការអភិវឌ្ឍប្រកបដោយបរិយាបន្នទូទាំងប្រទេស។

សមិទ្ធផលនេះ បានផ្អែកទៅលើគម្រោងលើកកម្ពស់ការអប់រំកុមាររបស់ធនាគារ ABA ដែលជាគំនិតផ្តួចផ្តើមរួមសំដៅលើកកម្ពស់ការអប់រំការបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងពង្រីកឱកាសសម្រាប់កុមារខ្វះខាតទូទាំងប្រទេស។ តាមរយៈកិច្ចសហការជាដៃគូយូរអង្វែងជាមួយ មូលនិធិកុមារកម្ពុជា(CCF) ABA បានជួយគាំទ្រសិស្សានុសិស្សខ្វះខាតប្រមាណលើសពី ៧៤០នាក់ តាមរយៈកម្មវិធីអភិវឌ្ឍការអប់រំ និងអាហារូបករណ៍ ដែលជួយពួកគេគេចផុតពីវដ្តនៃភាពក្រីក្រ។ ធនាគារក៏បានឧបត្ថម្ភរថយន្តដឹកសិស្ស ដើម្បីធានាការធ្វើដំណើរដោយសុវត្ថិភាពជារៀងរាល់ថ្ងៃសម្រាប់សិស្សានុសិស្សប្រមាណ ១៦០ នាក់ ព្រមទាំងបរិច្ចាគកំព្យូទ័រចំនួន ២៦ គ្រឿង ដើម្បីពង្រឹងចំណេះដឹងឌីជីថលរបស់ពួកគេ។

ក្នុងខេត្តតាកែវ ABA បានផ្តួចផ្តើមគំនិតជួសជុលឡើងវិញនៃសាលាបឋមសិក្សា សន្លុង ដែលបានផ្លាស់ប្តូរសម្ភារៈចាស់ៗ ជាមួយនឹងបរិយាកាសដែលគាំទ្រការសិក្សា ប្រកបដោយសុខុមាលភាព។ ការកែប្រែរួមមាន ការជួសជុលថ្នាក់រៀនឡើងវិញផ្លាស់ប្តូរទ្វានិងបង្អួច ព្រមទាំងដាក់អំពូលសូឡា ដែលផ្តល់អត្ថប្រយោជន័ដល់សិស្សានុសិស្ស ៥៤៥ នាក់ និងជំរុញបទពិសោធន៍រៀនសូត្ររបស់ពួកគេឲ្យកាន់តែប្រសើរ។ ABA ក៏បានសហការជាមួយ អង្គការរក្សាកុមារ ដើម្បីជួសជុលឡើងវិញនូវមណ្ឌលគាំពារកុមារគ្រួសារថ្មី ដែលជាអង្គការមិនមែនរដ្ឋាភិបាល គាំទ្រដល់កុមារងាយរងគ្រោះតាំងពីឆ្នាំ ១៩៩១។ គម្រោងនេះក៏បានផ្តល់នូវទីលំនៅ ការថែទាំ និងបរិក្ខារអប់រំ សម្រាប់កុមារចំនួន ៥៥នាក់ ដែលមិនអាចរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេបាន ឲ្យទទួលយកមណ្ឌលនេះទៅជាកន្លែងសុវត្ថិភាព សម្រាប់ការលូតលាស់។

លោក Igor Zimarev អគ្គនាយករងប្រតិបត្តិ និងជានាយកទីផ្សារកិច្ចការ CSR នៃធនាគារ ABA មានប្រសាសន៍ថា «យើងខ្ញុំមានមោទនភាព ជាថ្មីម្តងទៀត ដែលទទួលបានពានរង្វាន់ CSR Award ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ទៅលើគំនិតផ្តួចផ្តើមលើកកម្ពស់កុមាររបស់យើងខ្ញុំ។ ដោយវិនិយោគទៅលើប្រជាជន និងសហគមន៍ យើងខ្ញុំកំពុងជួយបណ្តុះបណ្តាលយុវជនកម្ពុជាប្រកបដោយភាពជឿជាក់ និងត្រៀមពួកគេក្នុងការរួមចំណែកទៅកាន់គ្រួសារ និងអនាគតប្រទេស»

ជាមួយដៃគូរសហការ និងសហគមន៍ក្នុងស្រុក ធនាគារ ABA បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ភាពវិជ្ជមានក្នុងសង្គម លើសពីសេវាហិរញ្ញវត្ថុ។ គម្រោងលើកកម្ពស់ការអប់រំកុមារនេះ នឹងបន្តដើរតួយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់ធនាគារ ដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញារបស់ ABA ក្នុងការជួយកុមារលូតលាស់ រៀនសូត្រ និងសម្រេចនូវសក្តានុពលពេញលេញរបស់ពួកគេ៕