Fletcher ខកចិត្តយ៉ាងខ្លាំងជាមួយទម្រង់លេងដ៏លេចធ្លោតែបានត្រឹមស្មើក្រុមបាតតារាង Burnley

08-01-2026 10:22

(ឡុងដ៏)៖ លោក Darren Fletcher អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Manchester United បាននិយាយថា «មានការខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏លេចធ្លោមួយរបស់ក្រុម តែបានត្រឹមបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Burnley ក្នុងប្រកួតពានអង់គ្លេស Premier League រដូវកាលនេះ ។

ការផ្លាស់ប្តូរគ្រូបង្វឹករបស់ Man United ភ្លាមៗ ជាមួយលទ្ធផលបន្តស្មើនេះ ក៏បានរារាំងគាត់ជាមួយឱកាសឡើងទៅតំបន់ពិសេសណាមួយទៀតក្នុងតារាងលីគដោយមាន ៣២ពិន្ទុបន្តធ្លាក់ដល់លេខ៧ ប្រគៀកស្មាជាមួយ Chelsea បានចាញ់ Fulham ២-១ ក្នុងសប្តាហ៍ទី២១ នេះ ។

សូមជម្រាបផងថា Darren Fletcher ជាអតីតខ្សែបម្រើក្រុម Manchester United ដែលបានចូលកាន់តំណែងនេះ បន្ទាប់ពីការបណ្តេញលោក Ruben Amorim ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃចន្ទ ។ ហើយបានមើលការខុសត្រូវលើការរៀបចំក្រុមបន្តនេះ ដ្បិតប្រធានក្លឹបនៅមិនទាន់បញ្ចេញរបាយការណ៍គ្រូថ្មីនៅឡើយ ។

គ្រូបង្វឹកជនជាតិស្កុតឡេនវ័យ ៤១ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកនឹងទទួលបន្ទុកនេះបន្តទៀតនៅថ្ងៃអាទិត្យ ក្នុងប្រកួតជាមួយក្រុម Brighton & Hove Albion ក្នុងជុំទី៣ នៃពានរង្វាន់ FA Cup ៕