អ្នករៀបចំការប្រកួត SheBelieves Cup លើកទី១១ ក្រុមស្ត្រី USA ប្រឈមមុខជាមួយអាហ្សង់ទីន កាណាដា និងកូឡុំប៊ី
08-01-2026 10:44
(អាមេរិក)៖ អ្នករៀបចំការប្រកួតដណ្តើមពានបាល់ទាត់ផ្នែកស្ត្រី SheBelieves Cup លើកទី១១ បាននិយាយកាលពីថ្ងៃពុធថា ការប្រកួតនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៦ ដោយមានសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះ ដែលមានក្រុមភ្ញៀវអាហ្សង់ទីន កាណាដា និងកូឡុំប៊ី ចូលរួមប្រកួតប្រជែង ។
សូមជម្រាបផងថា នេះជាការប្រកួតប្រចាំឆ្នាំផ្នែកនារី ដែលមានក្រុមចំនួន៤ ចូលរួម ខណៈឆ្នាំ០២២៦នេះ គឺមានក្រុមក្នុងតំបន់ CONCACAF សហរដ្ឋអាមេរិក និងកាណាដា ត្រូវប្រកួតប្រជែងជាមួយក្រុមតំណាងតំបន់អាមេរិកខាងត្បូង CONMEBOL មានក្រុមកូឡុំប៊ី ដែលជាក្រុមជើងឯករងក្នុងព្រឹត្តិការណ៍ Women's Copa America និងក្រុមស្ត្រីអាហ្សង់ទីន។
ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី០១-០៧ ខែមីនា ឆ្នាំ២០២៦ ដែលបានត្រៀមកីឡដ្ឋាន៣ សម្រាប់រៀនចំការប្រកួតមានកីឡដ្ឋាន Geodis Park, ScottsMiracle-Gro Field និង Sports IIIustrated Stadium ដែលក្នុងមួយក្រុមត្រូវលេង ៣ប្រកួត ដ្បិតខុសពីរាល់ដង គឺបានរៀនចំការក្រុមលេងមកពី ៣តំបន់ចូលរួម ។
សូមជម្រាបផងថា រដូវកាលមុនក្រុមស្ត្រីជប៉ុន ជាម្ចាស់ជើងឯក ដោយមានក្រុមអាមេរិកជាជើងឯករង ហើយក្រុមកូឡុំប៊ី ឈរលេខ៣ ជាមួយក្រុមអូស្រ្តាលី ឈរលេខ៤ ជាមួយនឹងលក្ខខណ្ឌក្រុមណាអាចរកបានពិន្ទុខ្ពស់ជាងគេពី ៣ប្រកួតនោះក្លាយជាម្ចាស់ជើងពាននេះ ដូចក្រុមនារីជប៉ុន ឆ្នាំ២០២៥ រកបានដល់ ៩ពិន្ទុពេញ ៕



