ធនាគារ «ABA» តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) បរិច្ចាគថវិកា ១០,០០០ដុល្លារ ជួយដល់ពលរដ្ឋភៀសសឹក

09-01-2026 12:26

(ភ្នំពេញ)៖ ធនាគារ ABA តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) បានបរិច្ចាគថវិកា ១០,០០០ដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋភៀសសឹក នៅតាមគោលដៅមួយចំនួននៅខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងសៀមរាប។

កាលពីថ្ងៃទី២ និង៣ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ សមាគម ABC បានដឹកនាំបេសកកម្មមនុស្សធម៌ដ៏មានសារៈសំខាន់ អមដំណើរដោយធនាគារ ABA និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទៀត ដោយបានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមមាន​អាហារ ទឹកបរិសុទ្ធ សម្លៀកបំពាក់ របស់របរប្រើប្រាស់ចាំបាច់ជាច្រើនទៀត ជូនដល់បងប្អូន និងមូលដ្ឋានដែលមានតម្រូវការ។

យើងទាំងអស់គ្នារួមគ្នា ជាកម្លាំងសាមគ្គីដ៏រឹងមាំរបស់កម្ពុជាក្នុងគ្រាលំបាក..!៕