ចិនចាប់ផ្តើមរឹតបន្តឹងលើការនាំចេញរថយន្តមួយទឹក ដើម្បីពង្រឹងគុណភាព និងសេវាកម្មលើទីផ្សារអន្តរជាតិ
09-01-2026 14:13
(ប៉េកាំង)៖ យោងតាមការប្រកាសថ្មីៗនេះ ប្រទេសចិនបានសម្រេចរឹតបន្តឹងបទប្បញ្ញត្តិលើការនាំចេញរថយន្តមួយទឹក (Used Cars) និងរថយន្តដែលនាំចេញតាមទីផ្សារក្រៅផ្លូវការ (Grey Market)។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ យានយន្តដែលចុះបញ្ជីតិចជាង ១៨០ថ្ងៃ នឹងត្រូវហាមឃាត់ការនាំចេញ លុះត្រាតែមានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុនផលិតអំពីសេវាកម្មក្រោយការលក់ក្នុងប្រទេសគោលដៅ។
ការផ្លាស់ប្តូរនេះ គឺជាដំណឹងល្អសម្រាប់អតិថិជនរបស់ Leapmotor នៅក្នុងប្រទេសកម្ពុជា ព្រោះវាបានឆ្លុះបញ្ចាំងពីតម្លៃនៃការប្រើប្រាស់រថយន្តដែលនាំចូលតាមរយៈតំណាងចែកចាយផ្លូវការ។
ហេតុអ្វីការជ្រើសរើស Leapmotor ពីក្រុមហ៊ុនផ្លូវការ គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃ?
ខណៈដែលរថយន្តនាំចូលក្រៅផ្លូវការ (Grey Market) កំពុងប្រឈមនឹងបញ្ហាអាជ្ញាប័ណ្ណ និងកង្វះការគាំទ្រផ្នែកបច្ចេកទេស ការជ្រើសរើស Leapmotor ពីក្រុមហ៊ុនផ្លូវការ នឹងផ្តល់ជូនលោកអ្នកនូវអត្ថប្រយោជន៍លើសគេដូចជា៖
* ទំនុកចិត្តលើគ្រឿងបន្លាស់សុទ្ធ ១០០%៖ រាល់ការជួសជុល និងថែទាំ គឺប្រើប្រាស់គ្រឿងបន្លាស់ដើមដែលនាំចូលផ្ទាល់ពីរោងចក្រផលិត ដែលធានាបាននូវសុវត្ថិភាពខ្ពស់បំផុត និងដំណើរការបានយូរអង្វែង។
* សេវាកម្មដោយអ្នកជំនាញច្បាស់លាស់៖ រថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់ដូចជា Leapmotor ត្រូវការជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីម្ចាស់ម៉ាក (Brand Owner) ដើម្បីពិនិត្យ និងថែទាំប្រព័ន្ធស្មុគស្មាញ។
* ការធានាពេញលេញពីរោងចក្រ៖ ការទិញពីក្រុមហ៊ុនផ្លូវការ ផ្តល់នូវរបបធានា (Warranty) ដែលមានសុពលភាពពិតប្រាកដ ជួយឱ្យលោកអ្នកបើកបរដោយគ្មានការព្រួយបារម្ភ និងរក្សាតម្លៃហាងឆេងរថយន្តបានល្អសម្រាប់ការលក់ចេញបន្ត។
* ប្រព័ន្ធ Software កម្រិតសកល៖ រថយន្ត Leapmotor ផ្លូវការ ត្រូវបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ និងភាសាសម្រាប់ប្រើប្រាស់ជាសកល ដែលអនុញ្ញាតឱ្យលោកអ្នកអាចធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីបានដោយរលូន មិនដូចរថយន្ត Grey Market ដែលជួបបញ្ហាគាំងប្រព័ន្ធ ឬប្រើបានតែភាសាចិនឡើយ។
* សេវាកម្មក្រោយការលក់ដ៏កក់ក្តៅ៖ យើងផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់លើការគាំទ្របច្ចេកទេស និងការដោះស្រាយបញ្ហានានាភ្លាមៗ ដើម្បីធានាថាបទពិសោធន៍នៃការប្រើប្រាស់រថយន្តអគ្គិសនីរបស់លោកអ្នកមានភាពល្អឥតខ្ចោះ។
ជាមួយច្បាប់ថ្មីដែលប្រទេសចិនបានដាក់ចេញ ហាងលក់រថយន្តក្រៅផ្លូវការដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ នឹងត្រូវប្រឈមនឹងហានិភ័យនៃកង្វះការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការបាត់បង់សិទ្ធិទទួលបានការអាប់ដេត Software ពីរោងចក្រ។
ដូច្នេះ ការជ្រើសរើស Leapmotor ពីក្រុមហ៊ុនចែកចាយផ្លូវការ មិនត្រឹមតែជាការទិញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការជ្រើសរើសយក "សន្តិភាពផ្លូវចិត្ត" ភាពទំនើប និងសុវត្ថិភាពរយៈពេលវែងសម្រាប់គ្រួសារលោកអ្នក៕







