«IT Professional V» ត្រឡប់មកវិញជាមួយបទពិសោធន៍ថ្មី ឱកាសថ្មី ប្លែកនិងពិសេសជាងឆ្នាំមុនៗ សម្រាប់សិស្ស-និស្សិត និងអ្នកធ្វើការក្នុងវិស័យ IT ឆ្នាំ២០២៦

10-01-2026 12:13

(ភ្នំពេញ)៖ ក្នុងសម័យនៃការផ្លាស់ប្តូរឌីជីថលដែលកំពុងកើតមានយ៉ាងឆាប់រហ័ស វិស័យបច្ចេកវិទ្យាព័ត៌មាន (IT) បានក្លាយជាគ្រឹះសំខាន់សម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍអាជីព និងការរីកចម្រើនជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ក្នុងបរិបទនេះ ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងចក្ខុវិស័យវែងឆ្ងាយ គឺជាកត្តាចាំបាច់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ក្រុមហ៊ុន Proseth Solutions បានរៀបចំព្រឹត្តិការណ៍ សិក្ខាសាលា «IT Professional» ដែលព្រឹត្តិការណ៍នេះគឺជាលើកទី៥ ហើយ ដែលបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានគោលបំណង ចែករំលែកចំណេះដឹង​នីង​ជំនាញ ក៏ដូចជាបទពិសោធន៍ការងទាក់ទងនឹង វិស័យព័ត៌មានវិទ្យា​ដើម្បីពង្រឹងមូលដ្ឋានធនធានមនុស្សសឲ្យមានសមត្ថភាពវិជ្ជាជីវៈ គុណតម្លៃ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារពិតប្រាកដ។

សម្រាប់ឆ្នាំ ២០២៦ នេះ កម្មវិធីត្រូវបាន ប្តូរឈ្មោះពី «IT Professional Career» មកជា «IT Professional» ដោយមានន័យ និងគោលបំណងជ្រាលជ្រៅជាងមុន។ ការប្តូរឈ្មោះនេះ មិនមែនជាការប្ដូរ តែពាក្យប៉ុណ្ណោះទេ ប៉ុន្តែជាការប្តូរទស្សនៈ និងទិសដៅកម្មវិធី ដោយបន្ថែមពីការផ្តោតលើការចែករំលែកចំណេះដឹងនិងតម្រង់ទិសការងារ យើងនិងរួមបញ្ចូលការចែករំលែក នូវប្រធានបទបច្ចេកវិទ្យា ដោយផ្អែកទៅបច្ចុប្បន្នភាពនៃតម្រូវការរបស់ទីផ្សា​ ក៏ដូចជាអាជីវកម្ម។

ព្រឹត្តិការណ៍មួយនេះ ត្រូវបានរៀបចំឡើងជាវេទិកាវិជ្ជាជីវៈកម្រិតខ្ពស់ ដែលផ្តោតលើការតភ្ជាប់រវាងសិស្ស និស្សិត ​មានបំណងអភិវឌ្ឍអាជីពការងានិងអ្នកធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យា (IT) ទាំងអស់់។ សម្រាប់សិក្ខាសាលាមួយនេះនឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ នៅ CKCC ពីម៉ោង ០៧៖០០នាទីព្រឹក ដល់ម៉ោង​១២៖០០នាទីថ្ងៃត្រង់ ដែលមានការចូលរួមដោយសេរី។ ការចូលរួមក្នុងសិក្ខាសាលាមួយនេះនឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា៖

* កម្មវិធីនឹងមានវាគ្មិន​ ដែលមានបទពិសោធន៍ និងតួនាទីដឹកនាំក្នុងវិស័យ IT ចែករំលែកបទពិសោធន៍ពិត បញ្ហាពិត និងដំណោះស្រាយពិត ដែលមិនអាចរកបានត្រឹមក្នុងសៀវភៅសិក្សា។

* ទទួលបានការយល់ដឹងអំពី​​ បច្ចេកវិទ្យា (Technology Trend) សម្រាប់អាជីវកម្ម ក្នុងប្រទេសកម្ពុជា ដែលជាចំណុចសំខាន់សម្រាប់ការរៀបចំផែនការអាជីពរយៈពេលវែង។

* ​នៅក្នុងសិក្ខាសាលានេះ មានការបើកកិច្ចពិភាក្សាទៅលើប្រធានបទ “How Education and Tech Innovation can Shape the Future of Next Generation” ដូចច្នេះអ្នកចូលរួមទាំងអស់​ក្នុងសិក្ខាសាលា អាចចោទជាសំណួរទៅកាន់វាគ្មិនបាន។

* លើសពីការចែករំលែកចំណេះដឹង ក៏ផ្តល់បទពិសោធន៍ជាក់ស្តែង ការបង្ហាញផលិតផល សេវាកម្ម និងឱកាសការងារផ្សេងៗ ពីអ្នកឧបត្ថម្ភនៅក្នុងកម្មវិធី

ព័ត៌មានព្រឹត្តិការណ៍៖
កាលបរិច្ឆេទ: ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦។​
ទីកន្លែង: CKCC Multipurpose Hall, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។​

ការចុះឈ្មោះបានបើករួចហើយ! ចូលទៅកាន់តំណភ្ជាប់៖ [https://prosethsolutions.com/It-Professional-2026] ដើម្បីចុះឈ្មោះឥឡូវនេះ។ កន្លែងមានកំណត់ ដូច្នេះកុំភ្លេចចុះឈ្មោះឲ្យទាន់ពេល!៕