ពិតជាខ្លាំង Sabalenka លើកពាន Brisbane International ជាលើកទី២ជាប់គ្នា ក្នុងអាជីព

12-01-2026 11:57

(បរទេស)៖ កីឡាការិនីលំដាប់លេខ១ ពិភពលោក Aryna Sabalenka ពេលនេះសម្រេចបានការឈ្នះពាន Brisbane International ជាលើកទី២ ក្នុងអាជីពក្រោយពីផ្តួលកីឡាការិនី Marta Kostyuk ក្នុងលទ្ធផល 6-4 6-3 ក្នុងវគ្គផ្តាច់ព្រ័ត្រ Brisbane International 2026 កាលពីថ្ងៃអាទិត្យ។

តាមរយៈនេះ ក៏ជាការរក្សាបានតំណែងជើងឯកដោយការវាយមិនចាញ់មួយសិតណាសោះរបស់ Aryna Sabalenka មុនពេលដាក់គោលដៅបន្ទាប់នៅការដណ្តើមយកតំណែងជើងឯក Australian Open 2026 ក្នុងខែនេះ។

នេះក៏ជាការខកចិត្តយ៉ាងខ្លាំងរបស់នាង Kostyuk បន្ទាប់ពីបានផ្តួលកីឡាការិនីកំពូលទាំងជាច្រើនមានដូចគ្នា Jessica Pegula, Mirra Andreeva និង Amanda Anisimova ក្នុងដំណើរឆ្ពោះមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ ប៉ុន្តែមិនអាចប្រៀបផ្ទឹមបាននឹងកម្លាំងដ៏ខ្លាំងក្លារបស់ Aryna Sabalenka ដែលជាជើងឯក U.S. Open រដូវកាលមុននោះ ។

សូមបញ្ជាក់ផងថា នេះជាពានរង្វាន់ថ្មីដើមឆ្នាំ២០២៦ របស់ម្ចាស់លេខ១ ពិភពលោក Aryna Sabalenka ខណៈកាលពីឆ្នាំមុនរូបនាងឈានដល់កម្រិតល្អជាច្រើនក្នុងពានធំៗ ដូចជាឈានដល់វឡគ្គផ្តាច់ព្រ័ត្រ French Open 2025 (បានជើងឯករង) ឈានដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon 2025 និងកម្រិត Tour Finals 2025 (បានជើងឯករង) ៕