មកដល់ហើយ! YOKODA ផលិតផលជប៉ុន បាននាំចូលជាផ្លូវការដោយ KNN មកកាន់កម្ពុជា
12-01-2026 14:35
(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បាននាំចូលផលិតផល និងចែកចាយជាផ្លូវការនូវ YOKODA ដែលជាផលិតផលជប៉ុន មកកាន់ទីផ្សារកម្ពុជាហើយ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា សន្និសីទសារព័ត៌មាន និងជាផ្លូវការផលិតផល YOKODA នៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់ព័ត៌មានលម្អិតអំពីផលិតផល ស្តង់ដារផលិតកម្ម និងទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុន ក្នុងវិស័យគ្រឿងចក្រ និងប្រេងរំអិល។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅទីតាំងអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អតិថិជន ដៃគូអាជីវកម្ម អ្នកសារព័ត៌មានជាតិ និងគណ:គ្រប់គ្រងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។
គ្រឿងចក្រ YOKODA គឺជាផលិតផលជប៉ុន ដែលត្រូវបានផលិតឡើងដោយអនុវត្តតាមស្តង់ដារផលិតកម្ម និងការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹងតាមបច្ចេកវិទ្យាជប៉ុន។ ផលិតផលទាំងនេះ ត្រូវបានរចនាឡើងសម្រាប់ការងារធន់ធ្ងន់ ដោយផ្តោតលើភាពធន់ សមត្ថភាពប្រតិបត្តិការខ្ពស់ និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់។ ផលិតផល YOKODA ដែលបាននាំយកមកទីផ្សារកម្ពុជាមានដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, នីវ៉ាឡឺ, អាប៊ុល,និងគ្រឿងចក្រលើកដាក់ទំនិញ។ ក្នុងដំណាក់កាលបន្ទាប់ ក្រុមហ៊ុន ខេ អិន អិន មានគម្រោងពង្រីកការនាំចូលផលិតផល YOKODA បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន ខេ អិន អិន ក៏បាននាំចូលផលិតផលប្រេងរំអិល YOKODA ដែលជាផលិតផលជប៉ុន សម្រាប់គ្រឿងចក្រធន់ធ្ងន់។ ប្រេងរំអិលនេះ ត្រូវបានរចនាឡើងដើម្បីជួយបង្កើនប្រសិទ្ធភាពការងាររបស់ម៉ាស៊ីន កាត់បន្ថយការសឹករិចរិលនៃម៉ាស៊ីន និងបង្កើនអាយុកាលប្រើប្រាស់។
បន្ថែមពីលើនេះ ក្រុមហ៊ុន មានផែនការអភិវឌ្ឍន៍ទៅលើ ប្រេងរំអិលសម្រាប់រថយន្ត និងម៉ូតូ ក្នុងពេលឆាប់ៗនេះផងដែរ។
លោកស្រី ណៃ ឌីណា ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ខេ អិន អិន នៃផ្នែកអាជីវកម្មគ្រឿងចក្រ បានមានប្រសាសន៍ថា«YOKODA គឺជាគ្រឿងចក្រជប៉ុន ដែលមានប្រភេទគ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកដាក់ទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។ ចំណុចពិសេសរបស់ផលិតផលជប៉ុន គឺ គុណភាពខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំង អាយុកាលប្រើប្រាស់បានយូរ និងសន្សំសំចៃប្រេងខ្ពស់បំផុត។ លើសពីនេះទៀត ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ក៏បាននាំចូលប្រេងរំអិលម៉ាក YOKODA ដែលមានគុណភាពខ្ពស់ សក្តិសមសម្រាប់គ្រឿងចក្រគ្រប់ប្រភេទ និងបានទទួលស្គាល់ពីស្ថាប័នកំណត់ស្តង់ដាអន្តរជាតិរបស់ API និង ACEA ដែលបញ្ជាក់អំពីគុណភាព និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់»។
ចក្ខុវិស័យរបស់ក្រុមហ៊ុន ខេ អិន អិន គឺក្លាយជាជម្រើសទីមួយក្នុងវិស័យគ្រឿងចក្រសំណង់ធន់ធ្ងន់នៅកម្ពុជា។ ស្របតាមចក្ខុវិស័យខាងលើ ក្រុមហ៊ុន ខេ អិន អិន បានរៀបចំផែនការអភិវឌ្ឍយ៉ាងច្បាស់លាស់ និងបន្តអភិវឌ្ឍផលិតផលគ្រឿងចក្រ និងប្រេងរំអិលគ្រប់ប្រភេទ គ្រប់ទំហំ ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់វិស័យ។
ក្នុងដំណើរអភិវឌ្ឍន៍នេះ ក្រុមហ៊ុនផ្តោតជាសំខាន់លើការនាំចូល និងចែកចាយផលិតផលដែលមានស្តង់ដារជប៉ុន មានប្រសិទ្ធភាពខ្ពស់ និងសមស្របសម្រាប់លក្ខខណ្ឌការងារជាក់ស្តែងនៅកម្ពុជា ដើម្បីជួយបង្កើនផលិតភាពការងារ កាត់បន្ថយចំណាយ និងបង្កើនអាយុកាលប្រើប្រាស់របស់គ្រឿងចក្រ។
ជាមួយគ្នានេះដែរ សេវាកម្មក្រោយការលក់ ត្រូវបានចាត់ទុកជាគោលស្នូលសំខាន់មួយ ដែលក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ប្តេជ្ញាផ្តល់ជូនអតិថិជន ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីធានាបាននូវការប្រើប្រាស់គ្រឿងចក្រ និងផលិតផលប្រេងរំអិលយ៉ាងមានប្រសិទ្ធភាព។
ក្នុងឱកាសនៃ ការដាក់បង្ហាញជាផ្លូវការ និងការចាប់ផ្តើមចែកចាយផលិតផល YOKODA នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានដាក់ចេញ កម្មវិធីប្រម៉ូសិនពិសេស ដើម្បីអបអរសាទរ និងអរគុណដល់អតិថិជន ដែលបានជឿទុកចិត្តលើផលិតផល YOKODA ដូចខាងក្រោម៖
* រាល់ការបញ្ជាទិញគ្រឿងចក្រម៉ាក YOKODA ចំនួន ០១ គ្រឿង នឹងទទួលបានការថែមប្រេងរំអិលចំនួន ៦០០ លីត្រ
* រាល់ការបញ្ជាទិញប្រេងរំអិលម៉ាក់ YOKODA ចំនួន ០៥ ពុយ នឹងទទួលបានការថែមប្រេងរំអិលចំនួន ២០០ លីត្រ
កម្មវិធីប្រម៉ូសិននេះ មានសុពលភាព ចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ដែលលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

















