Xabi Alonso បានចាកចេញពី Real Madrid ដោយការព្រមព្រៀងគ្នាមួយថ្ងៃ

13-01-2026 09:59

(ម៉ាឌ្រីត)៖ គ្រូបង្វឹក Xabi Alonso ពេលនេះត្រូវបង្ហាញថា បានសម្រេចចាកចេញពី Real Madrid ក្រោយមានការពិភាក្សាលើកិច្ចព្រមព្រៀងគ្នាត្រឹមមួយថ្ងៃជាមួយក្លឹប បន្ទាប់ពីការចាញ់ទល់នឹងគូប្រជែងដ៏ជូរចត់ FC Barcelona ក្នុងពានរង្វាន់ Spanish Super Cup 2026 ។ នេះបើយោងតាមការបញ្ជាក់របស់ក្លឹបកាលពីថ្ងៃចន្ទ។

ជាមួយគ្នានេះ ក្លឹបបានថ្លែងសេចក្តីថ្លែងការណ៍មួយថា «Xabi Alonso នៅតែទទួលបានការគោរព និងការកោតសរសើរពីអ្នកគាំទ្រ Real Madrid ទាំងអស់ជានិច្ច ក៏ព្រោះលោក គឺជាវីរបុរសរបស់ Real Madrid ហើយបានតំណាងឱ្យតម្លៃនៃក្លឹបគ្រប់ពេលវេលា។

សូមជម្រាបផងថា លោក Xabi Alonso គឺជាអតីតខ្សែបម្រើកណ្តាលឆ្នើមរបស់ Real Madrid ដោយបានវិវឌ្ឍន៍ក្លាយជាគ្រូបង្វឹកមកដឹកនាំក្រុមនេះវិញ ហើយស្ថិតក្នុងរយៈពេល ៧ខែកន្លងមកនេះ លោកបានដឹកនាំក្រុមនេះលេងផ្លូវការចំនួន ៣៤ប្រកួតរកបានលទ្ធផលឈ្នះ ២៤លើក ចាញ់៤ និងស្មើ ៦ដង ។

នាមជាគ្រូបង្វឹកជោគជ័យម្នាក់ដឹកនាំក្រុម Bayer Leverkusen លើកពានអាល្លឺម៉ង់ ២០២៣-២៤ ជាមួយការរងជើងឯក UEFA Europa League 2023-24 ក៏ត្រូវបាន Real ចាប់យកមកដឹកនាំកាលពីខែមិថុនា ឆ្នាំ២០២៥ មុនបញ្ចប់កិច្ចសន្យានាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ហើយអតីតកីឡាករ Liverpool ដូចគ្នា គឺលោក Alvaro Arbeloa ឡើងកាន់តំណែងនេះជំនួស ៕