លទ្ធផលចាប់ឆ្នោតជុំទី៤ FA Cup ខណៈម្ចាស់ការពារជើងឯក ១៤សម័យ Arsenal ប៉ះ Wigan

13-01-2026 10:53

(បរទេស)៖ លទ្ធផលចាប់ឆ្នោតជ្រើសរើសគូប្រកួតពានរង្វាន់លំដាប់ទី២ FA Cup 2025-26 របស់អង់គ្លេសត្រូវបានរកឃើញនាយប់មិញ គ្រាដែលកាំភ្លើងធំ Arsenal ម្ចាស់ជើងឯក ១៤សម័យកាល ត្រូវប្រជែងជាមួយ Wigan នៃវគ្គ ៣២ក្រុមជាបន្តទៀត។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមគ្មានលីគ និងកំពុងឈរជើងនៅក្របខណ្ឌ National League គឺ Macclesfield ដែលបានទម្លាក់ម្ចាស់ការពារតំណែងជើងឯក Crystal Palace រដូវកាលមុនផងនោះ ត្រូវបានចាប់ឆ្នោតប៉ះក្រុម Brentford លេងនៅ Premier League បច្ចុប្បន្ន។

ក្រុមរបស់លោក Mikel Arteta ដែលកំពុងនាំមុខទីកំពូលតារាងលីគដាច់ ៦ពិន្ទុផងនោះ នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Wigan ដែលជាម្ចាស់ជើងឯក FA Cup កាលឆ្នាំ២០១៣ នៅកីឡដ្ឋាន Emirates ស្របពេល ២ប្រកួតរបស់ក្រុមលេងនៅ PL ដូចគ្នារវាង Newcastle ធ្វើដំណើរទៅផ្ទះ Aston Villa ហើយ Liverpool ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brighton។

ការប្រកួតជុំទី៤ នៃវគ្គ ៣២ក្រុមចុងក្រោយ FA Cup នឹងធ្វើឡើងនៅថ្ងៃចុងសប្តាហ៍ទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយនឹងក្រុមផ្សេងទៀតដែលត្រូវប៉ះគ្នារួមមាន៖
- Liverpool v Brighton
- Stoke City v Fulham
- Oxford United v Sunderland
- Southampton v Leicester City
- Wrexham v Ipswich Town
- Arsenal v Wigan
- Hull City v Chelsea
- Burton Albion v West Ham United
- Burnley v Mansfield Town
- Norwich City v West Brom
- Port Vale v Bristol City
- Grimsby Town v Wolves
- Aston Villa v Newcastle
- Manchester City v Salford/Swindon
- Macclesfield v Brentford
- Birmingham City v Leeds United៕