ស្នូកឃ័រពិភពលោក ច្រានចោលអំពីការព្រួយបារម្ភរឿងតាប នៅឯកម្មវិធី Masters

13-01-2026 12:26

(បរទេស)៖ សហព័ន្ធស្នូកឃ័រពិភពលោក ពុំបានទទួលមតិរិះគន់អំពីស្តង់ដារនៃតាបដែលបានកំពុងដំណើរការប្រកួត Masters 2026 នៅប្រទេសអង់គ្លេសឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

សហព័ន្ធដដែលខាងលើបានគូសបញ្ជាក់ថា ស្ថានភាពគ្រប់តាប (table) ត្រូវបានពិនិត្យស្តង់ដាបច្ចេកទេស និងពិនិត្យពិច័យយ៉ាងល្អិតល្អន់តែម្តងនារដូវកាលនេះ។

ទោះជាបែបនេះក្តី Maters 2026 ដែលកំពុងដំណើរការប្រកួតនៅឯទីលាន Alexandra Palace ស្ថិតក្នុងទីក្រុង London បានលេចចេញសញ្ញាអវិជ្ជមានមួយចំនួន ក្រោយពេលម្ចាស់ការពារតំណែងជើងឯក Shaun Murphy រួមទាំងម្ចាស់ពានអង់គ្លេស UK គឺ Mark Selby ជ្រុះចេញដ៏លឿនបំផុតត្រឹមជុំទី១ កាលពីថ្ងៃអាទិត្យដូចគ្នា។

នៅពេលកីឡាករស្ថិតនៅលំដាប់ថ្នាក់ពិភពលោកហាលអាវត្រឹមជុំដំបូង ក្រោយចាញ់កីឡាករចិនថែមទៀតនោះ នាំឱ្យមានការកត់សម្គាល់ទៅលើស្ថានភាពតាប និងរិះគន់ពីសំណាក់អតីតម្ចាស់ជើងឯកពិភពលោក ៧សម័យកាល លោក Stephen Hendry និងជើងឯក ៦សម័យនៅឯទីលាន Crucible គឺ Steve Davis ថែមទៀត។

ពួកគេទាំងពីរបានលើកឡើងស្រដៀងគ្នាថា «វាពិតជាមានអ្វីមិនប្រក្រតីជាមួយតាប នៅពេល Xiao បានទទួលជ័យ ជម្នះទៅលើ Selby»

ជាការឆ្លើយតប គណៈកម្មការ Masters ដែលមានកីឡាករត្រឹមចំណាត់ថ្នាក់ខ្ពស់បំផុតលេខ១៦ ចូលរួមក្នុងកម្មវិធីនេះ បានឱ្យដឹងថា «គ្រប់តាបទាំងអស់ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់នៅអំឡុង ក៏ដូចជាក្រោយបញ្ចប់ការប្រកួតនីមួយៗថែមទៀតផង ក្រោមលក្ខខណ្ឌស្តង់ដារគ្រប់កម្រិតតែម្តង។ ពួកយើងតែងតែផ្តល់នូវស្ថានភាពដ៏ល្អបំផុត ពីក្រុមអ្នកជំនាញ និងប្រកបដោយវិជ្ជាជីវៈយ៉ាងពិតប្រាកដថែមទៀតផង»