USA វិនិយោគប្រាក់ចំនួន ១១៥លានដុល្លារ ប្រឆាំងយន្តហោះគ្មានមនុស្សបើក ជុំវិញព្រឹត្តិការណ៍ FIFA World Cup 2026
13-01-2026 16:37
(អាមេរិក)៖ សហរដ្ឋអាមេរិកនឹងវិនិយោគប្រាក់ចំនួន ១១៥លានដុល្លារលើវិធានការប្រឆាំងយន្តហោះគ្មានមនុស្សបើក (Counter-drone) ដើម្បីពង្រឹងសន្តិសុខជុំវិញព្រឹត្តិការណ៍ FIFA World Cup 2026 ហើយបើតាមរបាយការណ៍នេះ គឺជាសញ្ញាចុងក្រោយបង្អស់នៃរដ្ឋាភិបាលក្នុងការបង្កើនការការពារយន្តហោះគ្មានមនុស្សបើក។
ព្រឹត្តិការណ៍ FIFA World Cup នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយ ដែលស្ថិតក្នុងគោលការណ៍នៃការសន្យារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរក្សាសុវត្ថិភាពសហរដ្ឋអាមេរិក ដោយអ្នកធ្វើដំណើរជាង ១លាននាក់ត្រូវបានគេរំពឹងថា នឹងមកទស្សនាការប្រកួតនេះ ។
សូមជម្រាបផងថា ព្រឹត្តិការណ៍ FIFA World Cup 2026 នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលមាន ៤៨ក្រុមលេងលើកដំបូង៕





