Carrick ត្រូវបានតែងតាំងដឹកនាំក្លឹប Man Utd ជាលើកទី២ មុនប៉ះ Man City ចុងសប្តាហ៍នេះ

14-01-2026 09:50

(បរទេស)៖ លោក Michael Carrick អតីតខ្សែបម្រើ Manchester United ត្រូវបានប្រកាសតែងតាំងដឹកនាំក្លឹបបិសាចក្រហមមួយនេះរហូតដល់ចប់រដូវកាលឆ្នាំ២០២៥-២៦ តពីលោក Ruben Amorim ដែលត្រូវបានដកតំណែង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះក៏ជាលើកទី២ ផងដែរសម្រាប់បុរសសញ្ជាតិអង់គ្លេស វ័យ ៤៤ឆ្នាំ បន្ទាប់ពីធ្លាប់ធ្វើការនៅកីឡដ្ឋាន Old Trafford នា ៣ប្រកួតកន្លងមកដែរ ក្នុងនាមអ្នកចាត់ការទូទៅបណ្តោះអាសន្ន ជំនួសតំណែងលោក Ole Gunnar Solskjaer កាលឆ្នាំ២០២១។

១ប្រកួតបើកឆាករបស់លោក Carrick ក្នុងការដឹកនាំ Man Utd គឺជាជំនួបធំទល់នឹងក្រុមខ្លាំង Manchester City ដែលស្ថិតក្នុងទីក្រុង Manchester ជាមួយគ្នាក្នុងលីគ Premier League នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៃសប្តាហ៍ទី២២ ជើងទី២។

លោក Carrick បានយកជំនួយការដែលជនជាតិអង់គ្លេស ២រូបផ្សេងទៀតរួមមានលោក Steve Holland និងលោក Jonathan Woodgate គ្រាដែលលោក Jonny Evans រួមទាំងលោក Travis Binnion ក៏ស្ថិតក្នុងចំណោមសហការីរបស់លោកដែរ។

គួរបញ្ជាក់ផងថា United បានសម្រេចដកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Ruben Amorim ចេញពីតំណែងកាលពីថ្ងៃទី០៥ ខែមករា ក្រោយពេលដឹកនាំបាន ១៤ខែ និងដាក់លោក Darren Fletcher ឱ្យដឹកនាំបន្តត្រឹម ២ប្រកួតប៉ុណ្ណោះ៕