ចិន គ្រោងដាក់ដំណើរការមនុស្សយន្តពពោះជំនួសមនុស្ស ដំបូងគេបង្អស់របស់ពិភពលោកនៅឆ្នាំ២០២៦
14-01-2026 11:36
(បរទេស)៖ អ្នកវិទ្យាសាស្ត្រចិន កំពុងអភិវឌ្ឍ «មនុស្សយន្តដែលអាចមានផ្ទៃពោះ» ដំបូងគេបង្អស់របស់ពិភពលោក។ មនុស្សយន្តពិសេសនេះ ត្រូវបានរចនាឡើងដើម្បីបង្កើតទារកក្នុងស្បូនសិប្បនិម្មិត និងសម្រាលកូនដែលមានជីវិត។ បើនិយាយឲ្យចំទៅ គឺត្រូវបានរៀបចំឡើងឲ្យពពោះជំនួសមនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph។
គម្រោងនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុន Kaiwa Technology ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត Zhang Qifeng ជាមួយនឹងគំរូដើមដែលរំពឹងទុកនៅឆ្នាំ២០២៦ និងមាននុងតម្លៃប្រហែល ១០០,០០០យន់ (ជិត១៥,០០០ដុល្លារ)។ ក្នុងដំណើរការនេះ ទារកនឹងលូតលាស់នៅក្នុងស្បូនសិប្បនិម្មិត ហើយទទួលបានសារធាតុចិញ្ចឹមតាមរយៈបំពង់ពិេសសមួយដែលគេរៀបចំឡើង។ នេះគ្រាន់តែជាការបង្ហើបបន្តិចបន្តួចប៉ុណ្ណោះ ខណៈព័ត៌មានលម្អិតអំពីការបង្កកំណើតមិនត្រូវបានទម្លាយឡើយ។
គួរជម្រាបថា បច្ចេកវិទ្យានេះអាចជួយដល់គូស្វាមីភរិយាដែលគ្មានកូន អាចទទួលបានកូនផ្ទាល់ខ្លួន ប៉ុន្តែវាបានបង្កឱ្យមានការជជែកវែកញែកខាងសីលធម៌លើចំណង ការយល់ព្រម និងផលប៉ះពាល់ផ្លូវចិត្ត៕












