ចុងសប្តាហ៍នេះមិនដឹងទៅណា! កុំភ្លេចចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ «EXPREZ CHARITY CONCERT» នៅក្រុងបាវិត ខេត្តស្វាយរៀង

14-01-2026 15:17

(ស្វាយរៀង)៖ សម្រាប់ចុងសប្តាហ៍នេះ បើហ្វេនៗទាំងអស់មិនដឹងថាទៅទីណា ដើម្បីរំសាយអារម្មណ៍នោះ កុំភ្លេចណាត់ជួបគ្នា ចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT នៅក្រុងបាវិត ខេត្តស្វាយរៀងទាំងអស់គ្នា ដើម្បីទទួលបាននូវចំណីចក្ខុថ្មីប្លែក ពីការសម្តែងរបស់តារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។

ដូចមហាជនបានឃើញស្រាប់ហើយថា បន្ទាប់ពីជោគជ័យ និងផ្ទុះការរគាំទ្រខ្លាំងពីមហាជន ក្នុងការរៀបចំការប្រគំតន្រ្តី EXPREZ CHARITY CONCERT បានមកដល់ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងហើយនៅចុងសប្តាហ៍នេះ ដែលព្រឹត្តិការណ៍ប្រគំតន្រ្តីនេះរៀបចំឡើង ដើម្បីស្វែងរកជំនួយជួយសាងសង់សាលារៀន ក៏ដូចជាជួយដល់អ្នកកំពុងរងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ។

ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT នៅខេត្តស្វាយរៀង នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដែលមានការចូលរួមច្រៀង និងសម្តែងពីតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាច្រើនរូប។ ជាក់ស្តែងនៅថ្ងៃដំបូងជួបជាមួយតារាចម្រៀងល្បីៗដូចជាលោក ព្រាប សុវត្ថិ, កញ្ញា តន់ ចន្ទសីម៉ា សុវត្ថិ មុនីវណ្ណ, អ្នកនាង ខាត់ សួស្តី និងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត។ ដោយឡែកនៅក្នុងថ្ងៃទី១៨ ខែមករា ឯណោះវិញនឹងជួបជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត, លោក ខេម, លោក គូម៉ា និងតារាចម្រៀងវ័យក្មេងជាច្រើនរូបផ្សេងទៀត។

ដូច្នេះបើចុងសប្តាហ៍នេះបើមិនដឹងថាទៅណា កុំភ្លេចណាត់មិត្តភក្តិ និងដៃគូរបស់ខ្លួនទៅមើលការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅក្រុងបាវិត ខេត្តស្វាយរៀងទាំងអស់គ្នា ដើម្បីជួបជាមួយ Idol ក្នុងចិត្តរបស់យើងគ្រប់គ្នា។ សម្រាប់ថវិកាដែលទទួលបាននៅក្នុងការប្រគំតន្រ្តីនឹងទុកសម្រាប់ជួយដល់សង្គម។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌។
EXPREZ CHARITY CONCERT សំឡេងខ្មែររួបរួម ក្នុងឆន្ទៈខ្មែរតែមួយ៕

https://www.facebook.com/share/v/19qUvAjeZY/?mibextid=wwXIfr