កក្រើកពិភពគុនខ្មែរ! ពេជ្រ សម្បត្តិ ចូលខ្លួនជាបេក្ខភាព 8 Men Tournament ក្នុងមហាព្រឹត្តិការណ៍ GANZBERG World Kun Khmer
14-01-2026 15:59
(ភ្នំពេញ)៖ ដឹងតែកក្រើកពិភពគុនខ្មែរទៀតហើយ កីឡាករ ពេជ្រ សម្បត្តិ នឹងចូលខ្លួនជាបេក្ខភាព 8 Men Tournament ក្នុងមហាព្រឹត្តិការណ៍ GANZBERG World Kun Khmer ដែលការប្រកួតដ៏កម្រ និងទាក់ទាញនេះ នឹងរៀបចំឡើងនៅក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ចាប់ពីម៉ោង៨យប់ តទៅ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕






