* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

ឥណ្ឌាចង់ឱ្យ Apple និង Samsung បង្ហាញ «រូបមន្តសម្ងាត់» នៃប្រព័ន្ធទូរស័ព្ទ ខណៈអ្នកការពារឯកជនភាពបារម្ភពីរឿងលួចឃ្លាំមើល

15-01-2026 09:27

(បរទេស)៖ រដ្ឋាភិបាលឥណ្ឌាកំពុងប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចេញសេចក្តីស្នើច្បាប់ថ្មីដែលតម្រូវឱ្យក្រុមហ៊ុនផលិតទូរស័ព្ទធំៗដូចជា Apple និង Samsung ចែករំលែកកូដប្រព័ន្ធប្រតិបត្តិការ (Source Code) និងរក្សាទុកទិន្នន័យប្រើប្រាស់ក្នុងម៉ាស៊ីនរយៈពេលមួយឆ្នាំ។ វិធានការនេះត្រូវបានមន្ត្រីរដ្ឋាភិបាលអះអាងថា ធ្វើឡើងដើម្បីទប់ស្កាត់ការឆបោកតាមអ៊ីនធឺណិត និងការពារទិន្នន័យអ្នកប្រើប្រាស់ក្នុងទីផ្សារស្មាតហ្វូនដ៏ធំសម្បើមរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា គម្រោងនេះបានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកការពារសិទ្ធិឯកជនភាពសម្ដែងការមិនពេញចិត្តជាខ្លាំង។ អង្គការ Internet Freedom Foundation (IFF) បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ច្បាប់ណាដែល «ផ្តល់សិទ្ធិឱ្យរដ្ឋចូលប្រើប្រាស់ Source Code សម្ងាត់ និងបង្កប់នូវការគ្រប់គ្រងជាប់រហូតទៅក្នុងឧបករណ៍ដែលប្រើប្រាស់ជារៀងរាល់ថ្ងៃដោយប្រជាជនឥណ្ឌារាប់រយលាននាក់»។ ពួកគេបារម្ភថា នេះគឺជាការលូកដៃគ្រប់គ្រងសិទ្ធិសេរីភាពផ្ទាល់ខ្លួនជ្រុលហួសហេតុ។

ឆ្លើយតបនឹងការរិះគន់នេះ ក្រសួងព័ត៌មានវិទ្យាឥណ្ឌាបានព្យាយាមសម្រាលសភាពការណ៍ដោយបញ្ជាក់ថា «រាល់កង្វល់ស្របច្បាប់ណាមួយរបស់វិស័យឧស្សាហកម្ម នឹងត្រូវបានដោះស្រាយដោយចិត្តទូលាយ»។ ទោះបីជាមានការបដិសេធពីខាងក្រសួងថា មិនទាន់មានការបង្ខំឱ្យចែករំលែកកូដប្រព័ន្ធក៏ដោយ ប៉ុន្តែឯកសារសម្ងាត់ដែលទីភ្នាក់ងារ Reuters ទទួលបាន បង្ហាញថាការជជែកដេញដោលរវាងរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាកំពុងមានភាពតានតឹងខ្លាំងនៅពីក្រោយឆាក៕