* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

YouTube បញ្ចេញមុខងារថ្មីអនុញ្ញាតឱ្យមាតាបិតា «កម្រិត ឬបិទ» ការមើលវីដេអូខ្លី Shorts ដើម្បីការពារកុំឱ្យយុវវ័យជក់ងប់ខ្លាំងពេក

15-01-2026 10:30

(សាន់ប្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុន YouTube នៅថ្ងៃពុធកន្លងទៅនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវមុខងារគ្រប់គ្រងថ្មីសម្រាប់មាតាបិតា (Parental Controls) ដែលអនុញ្ញាតឱ្យពួកគេអាចកំណត់ពេលវេលា ឬបិទទាំងស្រុងនូវការទស្សនាវីដេអូខ្លី «Shorts» របស់កូនៗជំទង់របស់ពួកគេ។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ថា ការអូសមើលវីដេអូខ្លីៗដោយគ្មានទីបញ្ចប់ បានបង្កឱ្យមានភាពជក់ងប់ និងប៉ះពាល់ដល់ការសិក្សារបស់យុវវ័យ។

ចំណុចសំខាន់ៗនៃមុខងារថ្មីរបស់ YouTube គឺ ការកំណត់ម៉ោងមើល Shorts ដោយមាតាបិតាអាចកំណត់ពេលវេលាមើលចាប់ពី ២ ម៉ោង រហូតដល់ ០ នាទី។ ឧទាហរណ៍៖ ឪពុកម្តាយអាចកំណត់យក ០ នាទី នៅពេលចង់ឱ្យកូនផ្តោតលើកិច្ចការផ្ទះ។ ការរំលឹកពេលសម្រាក និងពេលចូលគេង៖ ប្រព័ន្ធនឹងលោតសាររំលឹកដោយស្វ័យប្រវត្តិនៅពេលដល់ម៉ោងត្រូវសម្រាក ឬម៉ោងត្រូវចូលគេង (Bedtime reminders) និង​មួយទៀតគឺ ការរឹតត្បិតខ្លឹមសារ ដោយ YouTube នឹងផ្តល់អាទិភាពដល់វីដេអូដែលជំរុញការចង់ដឹងចង់ឃើញ ការកសាងជំនាញជីវិត និងព័ត៌មានដែលផ្តល់ផលវិជ្ជមានដល់សុខុមាលភាព ជាជាងវីដេអូដែលនាំឱ្យមានផលប៉ះពាល់ផ្លូវចិត្ត។

កន្លងមក មានការរិះគន់យ៉ាងខ្លាំងលើក្រុមហ៊ុន Google (ក្រុមហ៊ុនមេរបស់ YouTube) បន្ទាប់ពីមានករណីប្រព័ន្ធផ្ញើសារទៅកាន់ក្មេងអាយុ ១៣ ឆ្នាំថា ពួកគេអាចដកការត្រួតពិនិត្យពីមាតាបិតាចេញបាន។ ជាការឆ្លើយតប លោកស្រី Kate Charlet នាយកជាន់ខ្ពស់ផ្នែកសុវត្ថិភាពរបស់ Google បានបញ្ជាក់ថា ឥឡូវនេះក្រុមហ៊ុនតម្រូវឱ្យមាន «ការយល់ព្រមពីមាតាបិតាជាមុនសិន» ទើបក្មេងដែលមានអាយុលើសពី ១៣ ឆ្នាំ អាចដកមុខងារត្រួតពិនិត្យចេញពីគណនីរបស់ពួកគេបាន។

ក្រៅពី YouTube វេទិកាធំៗផ្សេងទៀតដូចជា Instagram, ChatGPT និង Character.AI ក៏បាននឹងកំពុងពង្រឹងប្រព័ន្ធការពារអនីតិជនរបស់ពួកគេផងដែរ ដើម្បីជៀសវាងការរិះគន់ពីសំណាក់អ្នកតាក់តែងច្បាប់ និងសកម្មជនការពារកុមារ៕