ណាត់ជួបគ្នា! DAZZ CHARITY CONCERT ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ នៅទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ
15-01-2026 12:19
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT បានមកដល់ទៀតហើយនៅចុងសប្តាហ៍នេះជួបសុទ្ធតែកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅលើទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ រយៈពេលពីរថ្ងៃជាប់គ្នា ។
សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមសម្តែងនិងច្រៀងពីតារាចម្រៀងល្បីៗជាច្រើនជាក់ស្តែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម ,និងតារាចម្រៀងវ័យក្មេងល្បីឈ្មោះជាច្រើនរូបទៀតប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ រីឯនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ វិញជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខាន់ ជេមស៌ , លោក Tempo Tris និងលោក សុវណ្ណ មុនីវណ្ណ ជាដើម...។ កំពូលតារាចម្រៀងទាំងអស់នឹងមកអង្រួនបេះដូងអ្នកគាំទ្រនៅចុងសប្តាហ៍នេះជាមួយនិងបទចម្រៀងល្បីៗថ្មីៗជាច្រើនទៅតាមសំណូមពរ ។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង DAZZ បានរួមសហការគ្នាជាមួយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រៀបចំតន្ត្រី ១ពាន់លានរៀល ដើម្បីសប្បុរសធម៌ ឬ DAZZ CHARITY CONCERT ប្រមូលថវិកាយកទៅជួសជុល ឬកសាងសាលារៀន ដែលរងការខូចខាតតាមតំបន់ព្រំដែន ។ ជាពិសេសបន្តផ្សព្វផ្សាយពីសិល្បៈតន្ត្រី បន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។ DAZZ CHARITY CONCERT ថាមពលនៃសំឡេងខ្មែរតែមួយ ។
កុំភ្លេចណាត់ជួបគ្នានៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERTនៅលើទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ ទាំងអស់គ្នា៕
https://www.facebook.com/share/v/17pN8j3Q7t/?mibextid=wwXIfr











