យល់ដឹងកីឡា៖ ៥ចំណុចធំៗ ក្នុងការដាក់ដេញថ្លៃ សុំសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

16-01-2026 16:37

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup មានអាយុកាលជិត ១០០ឆ្នាំហើយ ពោលគឺក្រោយពេលបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៣០ មក ដោយលេងរៀងរាល់ ៤ឆ្នាំម្តងយ៉ាងទៀងទាត់ទៀតផង។

ជាមួយគ្នានោះ ២១១ប្រទេសដែលជាសមាជិករបស់ FIFA បច្ចុប្បន្នតែងតែប្រាថ្នាចង់ធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏រំជើបរំជួលមួយនេះណាស់ ជាមួយនឹងលក្ខខណ្ឌ ៥ចំណុចសំខាន់ដែលត្រូវបានដកស្រង់ចេញពី the world cup guide មានដូចខាងក្រោម៖

១៖ ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure)
- ពហុកីឡដ្ឋាន
- លក្ខណៈក្រុមជម្រើសជាតិ និងធនធានអាជ្ញាកណ្តាល
- កន្លែងស្នាក់នៅ
- ប្រព័ន្ធដឹកជញ្ជូន
- មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC)
- ទីតាំងសម្រាប់អ្នកគាំទ្រ។

២៖ សេវាកម្ម (Services)
- សុវត្ថិភាព និងសន្តិសុខ
- ប្រព័ន្ធសុខាភិបាល និងការប្រឆាំងសារធាតុញៀន
- បច្ចេកវិទ្យា និងព័ត៌មានវិទ្យា។
-
៣៖ ស្ថានភាពសង្គម, ការការពារបរិស្ថាន និងសិទ្ធិមនុស្ស។

៤៖ ប្រព័ន្ធច្បាប់ និងការប្តឹងផ្តល់ (Legal & Compliance)។

៥៖ ពេលវេលារៀបចំព្រឹត្តិការណ៍ (Event Timing)៕