Arsenal នឹងមិនលើកលែងឱ្យខ្លួនឯងឡើយ ប្រសិនបើមិនឈ្នះជើងឯក Premier League រដូវកាលនេះ

19-01-2026 10:25

(បរទេស)៖ Arsenal មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Nottingham Forest កាលពីរាត្រីថ្ងៃសៅរ៍ ក្រៅពីបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ជាមួយនឹងឱកាសដ៏ច្រើនផងដែរ ដើម្បីក្រសោបតំណែងកំពូលតារាងដ៏រឹងមាំរបស់ពួកគេ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការយកបានត្រឹមតែ ១ពិន្ទុ និងបន្តនាំមុខកំពូលតារាង ៧ពិន្ទុ ក្រោយពេលក្រុមលេខ២ Manchester City បានចាញ់ Man Utd ២ទល់នឹង០ នៅកីឡដ្ឋាន Old Trafford ក្នុងសប្តាហ៍ទី២២ នោះ Arsenal បានដាក់ខ្លួនឯងក្នុងសម្ពាធ និងមិនលើកលែងដាច់ខាត បើសិនណាមិនឈ្នះជើងឯក PL រដូវកាល ២០២៥-២៦ ទេនោះ។

នៅពេលវាយតម្លៃគ្រប់ជ្រុងជ្រោយទៅលើស្ថានភាពជាក់ស្តែង Arsenal មានអារម្មណ៍ថា ស្ថិតនៅលើផ្លូវឆ្ពោះទៅដណ្តើមបានជើងឯកល្អជាងពេលណាៗទាំងអស់ ដែលដឹកនាំដោយលោក Mikel Arteta គិតចាប់តាំងឈ្នះជើងឯកលីគអង់គ្លេសចុងក្រោយ កាលឆ្នាំ២០០៤។

ពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ នៅ Premier League ក្នុងរយៈពេល ៣រដូវកាលចុងក្រោយនេះ គ្រាដែលរដូវកាលនេះ Arsenal ត្រូវតែគ្រប់គ្រងឱកាសមាសនេះឱ្យបាន៕