ណាត់គ្នាមកនេះ! តារាចម្រៀងល្បីៗត្រៀមនឹងអង្រួនឆាក «GANZBERG Premium Idol Tour Concert» ២ថ្ងៃជាប់គ្នានៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

19-01-2026 04:46

(មណ្ឌលគិរី)៖ បងប្អូនយើងណាត់គ្នាមកនេះ! ការប្រគំតន្រ្តី Ganzberg Premium Idol Tour Concert បានមកដល់ភូមិភាគខាងកើតប្រទេសកម្ពុជាហើយ គឺនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលនាំយកនូវចំណីចក្ខុប្លែកៗ មកបង្ហាញទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍។

ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Idol Tour Concert រីករាយជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy ដែលនឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា ថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៦ ដែលមានទីតាំងសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចូលរួមទស្សនាដោយសេរី។ GANZBERG ឆ្ងាញ់​លើសពីស្រាបៀធម្មតា! Ganzberg​ a real German Premium Beer។

ព្រឹត្តិការណ៍ប្រគំតន្រ្តីកក្រើកប្រទេសនេះ ដោយមានការចូលរួមសម្តែង និងច្រៀងពីតារាល្បីៗដូចជាលោក ព្រាប សុវត្ថិ, លោក ខេម , លោក ខាន់ ជេមស៌, លោក គូម៉ា, លោក Tempo Tris និងអ្នកសិល្បៈជាច្រើនរូបទៀតត្រៀមនឹងអង្រួនឆាក Ganzberg Premium Idol Tour Concert។ ដូច្នេះណាត់បងប្អូនល្អ​ ពួកម៉ាកល្អ មកក្រេបរសជាតិស្រាបៀរ GANZBERG ឱ្យបានច្រើនកុះករ និងដើម្បីជួបផ្ទាល់ជាមួយ Idol របស់បងប្អូន៕