មជ្ឈមណ្ឌលភាសា អេ អាយ អាយ រៀបចំទិវាគ្រួសារលើកទី២ និងកម្មវិធី Talent For A Cause ដើម្បីបុព្វហេតុសប្បុរសធម៌ និងមាតុភូមិ
19-01-2026 05:04
(ភ្នំពេញ)៖ កម្មវិធីនេះបានរៀបចំឡើងនៅ Sunshine Family Park ដោយមានអ្នកចូលរួមរហូតដល់២០០០នាក់ ដែលជាក្រុមគ្រួសារ មិត្តភក្ដិ និងសិស្សានុសិស្សសិក្សានៅមជ្ឈមណ្ឌលភាសា Aii។ កម្មវិធីពីរ ក្នុងថ្ងៃតែមួយនេះ មានបុព្វហេតុ ក្នុងការទទួលបានការបរិច្ចាគ សម្រាប់កុមារ និងគ្រួសារដែលទទួលរងផលប៉ះពាល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ ទិវាគ្រួសារលើកទី២ ដែលត្រូវបានប្រារព្ធឡើងនេះ កាន់តែទទួលបានភាពជោគជ័យ បើធៀបនឹងទិវាគ្រួសារលើកទី១ ព្រោះកម្មវិធីលើកទីពីរនេះ បានទាក់ទាញក្រុមគ្រួសារ មាតាបិតា និងសិស្សានុសិស្ស ឱ្យចូលរួមជាមួយគ្នា ដើម្បីបេសកកម្មសង្គមជាតិ។
កម្មវិធីពេញមួយថ្ងៃនេះ មានសកម្មភាពសប្បាយៗដូចជាសកម្មភាពសប្បាយៗតាមស្តង់នីមួយៗ, ស្តង់សម្រាប់ថតរូប, ការសម្ដែងពិសេសពី Roo ដែលជាតុក្កតា Mascot របស់ Aii, ការចាប់ឆ្នោតផ្សងសំណាង, សកម្មភាពសប្បាយៗនៅ Sunshine Family Park និងការសម្ដែងសមត្ថភាពពិសេស ដោយសិស្សមជ្ឈមណ្ឌលភាសា Aii ដែលឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីមោទកភាព ការធ្វើការជាក្រុម និងបំនិនរបស់សិស្សានុសិស្សយើង។ ក្រៅពីការកម្សាន្តហើយនោះ កម្មវិធីក៏រួមបញ្ចូលការទទួលមូលនិធិ និងការបរិច្ចាគដើម្បីមនុស្សធម៌ ដែលបញ្ជាក់ពីការប្ដេជ្ញាចិត្ត យ៉ាងមោះមុត របស់សហគមន៍ Aii ក្នុងការកែប្រែ ឬធ្វើឱ្យស្ថានភាពរស់នៅប្រជាជនខ្មែរដែលត្រូវការជំនួយសប្បុរសធម៌ប្រសើរឡើង។
លើសពីនេះ គំនិតផ្ដួចផ្ដើមបែបសហគមន៍នេះ ក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យ របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ការចូលរួមចំណែក ដោយផ្ទាល់របស់អ្នកឧកញ៉ា នៅក្នុងសកម្មភាពសប្បុរសធម៌ និងកម្មវិធីសង្គមនេះ ត្រូវបានកត់សម្គាល់ជាទូទៅទៅហើយ។ ជាឧទាហរណ៍ កាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ អ្នកឧកញ៉ាបានធ្វើទស្សនកិច្ច និងចែកអំណោយដល់ក្រុមគ្រួសាររងគ្រោះដោយសារវិបត្តិព្រំដែនចំនួន៤លើក និងបានចែកអំណោយជាអាហារ ថ្នាំពេទ្យ និងរបស់ប្រើប្រាស់នានា ដល់ជនស៊ីវិល ១២៨៨នាក់ និងក្រុមគ្រួសារយោធិនចំនួន ១០០គ្រួសារ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ សុរបជាទឹកប្រាក់ចំនួន ៨១,៦១៦.២៤ ដុល្លារ។ ដោយសារសង្គ្រាមបានបន្ត អ្នកឧកញ៉ាក៏បានផ្ដល់ជំនួយបន្ថែម រវាងថ្ងៃទី១៨ ដល់២០ ខែធ្នូ ឆ្នាំ២០២៥ ដល់គ្រួសារភៀសសឹកនៅខេត្តបាត់ដំបង និងឧត្តរមានជ័យចំនួន ១៥០០គ្រួសារ ជាមួយនឹងជំនួយ ៧ម៉ឺនដុល្លារ។
ការចូលរួមចំណែកជាបន្តបន្ទាប់ របស់អ្នកឧកញ៉ា ដូចមានជាឧទាហរណ៍នេះ បន្តពង្រឹងបេសកកម្មរបស់មជ្ឈមណ្ឌលភាសា Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដើម្បីផ្ដល់ការអប់រំកម្រិតសាកល ខណៈសាលានៅតែខ្នះខ្នែងបញ្ជ្រាបទំនួលខុសត្រូវ និងការចេះស្រលាញ់សង្គម ដល់សិស្សានុសិស្ស។
ដោយឡែក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ មជ្ឈមណ្ឌលភាសា Aii នឹងប្រារព្ធខួបលើកទី២១របស់ខ្លួន និងធ្វើការផ្ដល់អាហារូបករណ៍រហូតដល់៧៥%សម្រាប់សិស្សវិទ្យាល័យរដ្ឋ និងសាកលវិទ្យាល័យ។ អាហារូបករណ៍ទាំងនេះ មានគោលបំណងក្នុងការពង្រឹងចំណេះដឹងភាសា ជំនាញទន់ និងជំនាញពាក់ព័ន្ធនឹងភាពជោគជ័យក្នុងការសិក្សា និងការងារនាពេលអនាគត របស់សិស្ស។ ក្រៅពីនេះ មជ្ឈមណ្ឌលភាសា Aii ក៏នៅតែបន្តផ្ដល់អាហារូបករណ៍សម្រាប់ការចុះឈ្មោះជាក្រុម រួមមានអាហារូបករណ៍២០% សម្រាប់សិស្ស២នាក់, ៣០%សម្រាប់សិស្ស៣នាក់ និង៤០% សម្រាប់សិស្ស៤នាក់ ឬច្រើនជាងនេះ។ គំនិតផ្ដួចផ្ដើម មួយផ្សេងទៀតនេះ ក៏ឆ្លុះបញ្ជាំងពីស្មារតី ក្នុងការជួយត្រលប់ទៅសង្គមវិញ និងធានាថាពួកយើងអាចផ្ដល់ការអប់រំប្រកបដោយគុណភាព ដល់អ្នកដឹកនាំជំនាន់ក្រោយ។
ទាក់ទងនឹងទិវាគ្រួសារលើកទី២ និងកម្មវិធីTalent For A Causeវិញ មជ្ឈមណ្ឌលភាសា Aii នឹងមិនអាចទទួលបានភាពជោគជ័យ ក្នុងកម្មវិធីនោះទេ បើគ្មានវត្តមានអ្នកឧបត្ថម្ភ ហើយពួកយើងក៏សូមសម្ដែងការអរគុណដល់អ្នកឧបត្ថម្ភធំមានដូចជា United Knowledge, Monument Books, Mara Printing, Wowdy Kids Paradise និង De Coff។ ពួកយើងក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលមានស្តង់ក្នុងកម្មវិធីដូចជា Heekaa, Koi, Fullo, Blasto និងCimory។
លើសពីនេះពួកយើងក៏សូមអរគុណដល់ ក្រុមគ្រួសារ មាតាបិតា សិស្ស និងបុគ្គលិករបស់មជ្ឈមណ្ឌលភាសា Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលការចូលរួមរបស់លោក លោកស្រី និងបងប្អូនគឺជាចំណែកសំខាន់ នៃភាពជោគជ័យរបស់ពួកយើង។ ភាពខ្នះខ្នែង និងការគាំទ្រយ៉ាងកុះករនេះ ជួយឱ្យកម្មវិធីនេះ ក្លាយជាទិសដៃ នៃភាពជោគជ័យ ដ៏មានអត្ថន័យមួយរបស់ពួកយើង សម្រាប់មនុស្សធម៌ និងការធ្វើការជាមួយគ្នា ដើម្បីសហគមន៍។
គួរបញ្ចាក់ដែរថា មជ្ឈមណ្ឌលភាសា Aii ដែលជាអ្នករៀបចំទិវាគ្រួសារ និងTalent For A Causeនេះគឺជាជម្រើសដ៏គួរឱ្យទុកចិត្ត សម្រាប់មាតាបិតា និងសិស្សានុសិស្ស ដែលចង់ទទួលបានការអប់រំល្អ និងប្រកបដោយគុណវឌ្ឍិ។ ពួកយើងផ្ដល់ជូនថ្នាក់ភាសាអង់គ្លេស និងចិន ហើយពួកយើងក៏មានថ្នាក់ពិសេស សម្រាប់ការប្រលង TOEFL, HSK និង TESOL។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមមកសាកសួរព័ត៌មាននៅសាខាទាំងឡាយ របស់មជ្ឈមណ្ឌលភាសា Aiiរបស់ពួកយើង ឬទំនាក់ទំនងតាមអ៊ីម៉ែល[email protected] ៕
សម្រាប់សិស្សថ្មី ជាពិសេសសិស្សវិទ្យាល័យរដ្ឋ និងសាកលវិទ្យាល័យ ដែលមានបំណងចង់ក្លាយជាសិស្សរបស់ពួកយើង និងសិក្សានៅក្នុងសហគមន៍ដែលពោរពេញដោយអ្នកសិក្សាដែលមានបំនិន និងភាពសប្បាយរីករាយ សូមមកចុះឈ្មោះ និងទទួលយកអាហារូបករណ៍រហូតដល់៧៥% តាមរយៈ៖ https://aii.edu.kh/scholarships

















