គម្រោងឯករបស់បុរី ប៊ុនលី ជាគម្រោងដែលគិតដល់ឯកជនភាពកម្រិតអភិជន

18-01-2026 15:14

(ភ្នំពេញ)៖ ប្រណិតភាព និងផាសុខភាពដល់ម្ចាស់គេហដ្ឋានគ្រប់រូប ដែលគម្រោងបានសម្រេចសាងសង់សួនរួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងពហុមុខងារ ក្នុងគម្រោងរហូតដល់៧០% មិនតែប៉ុណ្ណោះគម្រោងឯក ស្ថិតក្នុងតំបន់ដែលកំពុងមានសក្តានុពលខ្ពស់ នៃខាងត្បូងរាជធានីភ្នំពេញ។

គម្រោងឯក គឺជាគម្រោងទី២ របស់បុរី ប៊ុនលី ចំការដូង ដោយបានបញ្ចប់ការសាង់សង់រួចរាល់១០០%។

ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ នាយកប្រតិបត្ដិក្រុមហ៊ុន ប៊ុនលី ឌីវេឡុបមិន លោក គឹម រតនៈ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ព្រមទាំងភ្ញៀវកិត្តយស ការបែងចែកតំបន់ និងមុខងាប្រើប្រាស់ជាកត្តាសំខាន់ ក្នុងការរចនាបទប្លង់មេអោយមានតុល្យភាព។យើងចង់ប្រែក្លាយតំបន់រស់នៅរបស់គម្រោងឯកអោយមាន Ecosystem រស់នៅល្អ។

ដូច្នោះទើបការបែកចែកប្លង់មេរបស់យើងមិនសង្កត់តែតំបន់រស់នៅតែមួយមុខទេ។ ប៉ុន្តែយើងបានបែកចែកតំបន់ជា៣ធំ‌ៗ៖
១៖ ៤០% រក្សាសំរាប់ហេត្ថារចនាសម្ព័ន្ធ និង ឧស្យានធម្មជាតិ
២៖ ៣០% សំរាប់តំបន់រស់នៅ
៣៖ ៣០% សំរាប់តំបន់ពាណិជ្ជកម្មខ្នាតកណ្តាល

មុខងារសំខាន់ៗសម្រាប់តម្រូវការប្រចាំថ្ងៃត្រូវបានផ្ដល់ជាអាទិភាពទី១ ។ ដើម្បីអោយការរស់នៅមានភាពងាយស្រួលមួយកំរិតទៀត យើងបានរក្សានូវផ្ទៃដីប្រមាណ៣០%នៃគម្រោងសម្រាប់បង្កើតនូវតំបន់ពាណិជ្ជកម្មសំខាន់ៗរួមមាន
១៖ អាគារការិយាល័យជួល
២៖ ហាងទំនិញនិងភោជនីយដ្ឋាន
៣៖ កន្លែងហាត់ប្រាណជាដើម ដែលនេះ ជាទីកនែ្លងចាំបាច់និងផ្តល់ភាពងាយស្រួលដល់ម្ចាស់គេហដ្ជានផ្ទាល់ នេះជាភាពរស់នៅដ៏សម្បូរបែបដែលយើងចង់ផ្តល់ជូនដល់អតិថិជន(អ្នករស់នៅ)។

ប្រភេទផ្ទះដែលមានក្នុងគម្រោង៖
* វីឡាឯក
* វីឡាកិត្យា
* វីឡាឆ្នើម
* វីឡាឆ្នើមប្រ៊ីស្ទីក
* វីឡាភ្លោះ
* ផ្ទះអាជីវកម្ម។

ក្នុងគម្រោងឯក មានដូចជា៖ ឧទ្យានឯកអូវែស៊ីស ជាកន្លែងសម្រាប់សម្រាកលម្ហែកាយក្រោយពេលចប់ការងារ ដឹឯកក្លឹបហោស៍ ផ្តល់នូវភាពងាយស្រួល និងផាសុខភាពរួមមាន ក្លិបហាត់ប្រាណ និងអាងហែលទឺក​មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏មានសក្តានុពល ដឹឯកម៉លផ្តល់នូវភាពងាយស្រួលសម្រាប់តម្រូវការប្រចាំថ្ងៃ។

សូមជម្រាបដែរថា ទីតាំងមានសក្តានុពលខ្ពស់៖ ស្ថិតនៅតំបន់សក្តានុពលភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្ដោយ ផ្លូវ ៦០ ម៉ែត្រ។ ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប៖ ត្រឹមតែ ៨ នាទី ពីផ្សារទំនើប AEON 3, ត្រឹមតែ ២០ នាទី ពី អាកាសយានដ្ឋានអន្តរជាតិតេជោ, ជិតនឹង សាលារៀនជាតិ អន្តរជាតិ មន្ទីរពេទ្យ ស្ពានអាកាសមរតកតេជោ និងគម្រោងលំនៅឋានលំដាប់ខ្ពស់ជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ 061 29 3333៕