កម្មវិធី «World Cup» ប្រចាំឆ្នាំ! កុមារ ១ពាន់នាក់ ចូលរួមប្រកួតប្រជែងកម្មវិធីសិក្សាបែប «STEM» ដ៏រីករាយ ដោយមានឱកាសឈ្នះដំណើរកម្សាន្តអប់រំ ទៅប្រទេសជប៉ុន

19-01-2026 07:11

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រកួតកម្មវិធីសិក្សាបែប STEM ប្រចាំឆ្នាំ២០២៦ របស់សាលា Think!Think! បានប្រារព្ធឡើងដោយជោគជ័យនៅថ្ងៃនេះ នៅផ្សារទំនើប AEON Mean Chey (AEON 3) ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ ដែលជាសញ្ញាសម្គាល់នូវសមិទ្ធផលដ៏ធំមួយសម្រាប់ការអប់រំ STEAM នៅក្នុងតំបន់។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំកុមារជាង ១០០០នាក់ មកពីសាលាThink!Think! លើននីងលេប សាលាបឋមសិក្សារដ្ឋ និងមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍ជប៉ុន (JDLC) ផងដែរ។ ពួកគេបានប្រើប្រាស់កម្មវិធី Think!Think! ដែលជាកម្មវិធីឈ្នះពានរង្វាន់ ដើម្បីបង្ហាញពីជំនាញគិតបែបវិភាគ ជំនាញដោះស្រាយបញ្ហា និងភាពច្នៃប្រឌិតផ្នែកគណិតវិទ្យា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា (MoEYS), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង Think!Think! ប្រចាំកម្ពុជា។ ព្រឹត្តិការណ៍នេះពោរពេញទៅដោយភាពសប្បាយរីករាយ និងបង្ហាញយ៉ាងច្បាស់ពីចំណង់ចំណូលចិត្តរបស់កុមារចំពោះការគិត និងការតាំងចិត្តរបស់ពួកគេក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ នៅពេលព្រឹកមានប្រកួត ដែលមានសិស្សានុសិស្សអាយុចាប់ពី ៤ឆ្នាំ កន្លះ ដល់ ១២ឆ្នាំ បានដោះស្រាយល្បែងកម្សាន្តបែបអប់រំបច្ចេកវិទ្យា ចំនួន ៥ផ្សេងគ្នា និងនៅពេលរសៀលពិធីប្រគល់រង្វាន់ត្រូវបានប្រារព្ធឡើង។
ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំភើប សិស្សចំនួន ២នាក់ ដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ គឺទទួលបានរង្វាន់សំបុត្រយន្តហោះ និងឱកាសចូលរួមព្រឹត្តិការណ៍ Think!Think! Cup នៅទីក្រុងតូក្យូក្នុងឆ្នាំ ២០២៦នេះ។ ក្រៅពីនេះសម្រាប់កូនសិស្សចូលរួមទាំងអស់នៅក្នុងម្មពិធី ក៏អាចទទួលបានឪកាសពិសេសទៅប្រទេសជប៉ុន តាមរយៈការចាប់រង្វាន់សំណាងផងដែរ។ ជ័យលាភីកម្មពិធី Think!Think! World Cup 2025 ទទួលបានការសាទរយ៉ាងរីករាយពីសំណាក់អ្នកចូលរួមទាំងអស់។

សិស្សឆើ្នម ៥រូប ពីកម្រិតថ្នាក់នីមួយៗត្រូវបានទទួលស្គាល់ ចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ពួកគេ ដោយសិស្សដែលទទួលបានជ័យលាភីកំពូល បានឈ្នះការអញ្ជើញពិសេសទៅចូលរួមការប្រកួត Think!Think! Cup ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ។ យើងមានមោទនភាពសូមប្រកាសឈ្មោះជ័យលាភីនៃកម្មពិធី Think!Think! World Cup 2025 ដូចខាងក្រោម៖

កម្រិតមត្តេយ្យ (Kinder Category)
លេខ១៖ ខឹម បុទុម រមនា
លេខ២៖ កានបញ្ញា ដារិត
លេខ ៣៖ ហុង សេង ងួន
លេខ ៤៖ ខេន វាតាណាបិ
លេខ ៥៖ សុខ លីហុង
កម្រិតបឋមសិក្សា (Primary Category)
លេខ ១៖ សម្បត្តិ សុវណ្ណវឌ្ឍនៈ
លេខ ២៖ នីណូ តាមូរ៉ា
លេខ ៣៖ សារ៉ា ជូរី
លេខ ៤៖ ជា ចន្ទវីរៈ
លេខ ៥៖ ខេង ផាន់រតនៈ
កម្រិតខ្ពស់ (Advanced Category)
លេខ ១៖ អ៉ីអូរិ គីមូរ៉ា
លេខ ២៖ សារ៉ា ម៉ូរីសា
លេខ ៣៖ ផាន់ វ៉ីនឆាយ
លេខ ៤៖ រ៉ុងមុនី ប្រសិដ្ឋ
លេខ ៥៖ អ៉ឹង លីមហ័រ

សារពីលោក អ៊ុង បូរ៉ាត់ ក្នុងនាមជាតំណាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក អ៊ុង បូរ៉ាត (រដ្ឋលេខាធិការ) បានមានប្រសាសន៍សង្កត់ធ្ងន់ អំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះយ៉ាងដូច្នេះថា «នៅក្នុងពិភពលោកយើងដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ភាពស្ទាត់ជំនាញលើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ តាំងពីវ័យក្មេង គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ នាពេលអនាគតរបស់កុមារ។ កម្មវិធី Think!Think! World Cup មិនមែនគ្រាន់តែជាការប្រកួតប្រជែងមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវេទិកាដ៏សំខាន់មួយដែលជួយឱ្យកុមារបណ្ដុះក្តីស្រឡាញ់ ចំពោះជំនាញដ៏ចាំបាច់ទាំងនេះ តាមរយៈបទពិសោធន៍ ប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យជាទីបំផុត»។

សារពីលោក Kei Kawashima នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy លោក Kei Kawashima នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy (ទីស្នាក់ការកណ្តាល Think!Think! នៅទីក្រុងតូក្យូ) បានមានប្រសាសន៍ថា «ជាមូលដ្ឋាន ការអប់រំគួរតែជាបទពិសោធន៍ដ៏រីករាយមួយ។ Think!Think! បំផុសគំនិតនៃការចង់ដឹងចង់ឮពីធម្មជាតិរបស់កុមារ និងទាញចេញសក្តានុពលពេញលេញរបស់ពួកគេ តាមរយៈការធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ»។ កុមារគ្រប់រូបរីកចម្រើនទៅតាមល្បឿនរបស់ពួកគេរៀងៗខ្លួន ដូច្នេះអ្វីដែលសំខាន់បំផុតគឺពួកគេបានទទួលបទពិសោធន៍ នូវភាពរំភើបរីករាយកើតចេញពីការគិតដ៏ពិតប្រាកដ។ កម្មពិធី World Cup ប្រចាំឆ្នាំនេះ គឺជាការអបអរសាទរការរៀនដែលជម្រុញការគិតបែបនោះ។ យើងនៅតែប្តេជ្ញាថានឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញអប់រំដ៏ល្អបំផុតរបស់ប្រទេសជប៉ុន ដើម្បីផ្តល់ដល់កុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។

Think!Think! គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំ (EdTech) ឈានមុខគេរបស់ប្រទេសជប៉ុន ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតបែបវិភាគ និងជំនាញមិនមែនពុទ្ធិបញ្ញា (Non-cognitive Skills) របស់កុមារ។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៥ លាននាក់ទូទាំងពិភពលោក កម្មវិធីនេះមានល្បែងផ្គុំរូប និងហ្គេមយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីជំរុញចំណង់ចង់រៀនសូត្រពេញមួយជីវិត។
វិធីសាស្រ្តច្នៃប្រឌិតថ្មីរបស់កម្មវិធីនេះបានទទួលការទទួលស្គាល់ជាសាកល រួមទាំងពានរង្វាន់ "កម្មវិធីល្អបំផុតសម្រាប់កុមារ" ពី Google និងពានរង្វាន់ «កម្មវិធីច្នៃប្រឌិតថ្មីបំផុត» ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ តាមរយៈការផ្លាស់ប្តូរការដោះស្រាយបញ្ហាដ៏ស្មុគស្មាញ ទៅជាបទពិសោធន៍ឌីជីថលដ៏ទាក់ទាញ, Think!Think! ផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយឱ្យគិតប្រកបដោយភាពច្នៃប្រឌិត និងភាពជឿជាក់។
ចាប់ផ្តើមដំណើរនៃការគិតរបស់លោកអ្នកនៅថ្ងៃនេះ៖
ទាញយក Think!Think! សម្រាប់ iOS and Android
គេហទំព័រ៖ https://think.wonderfy.inc/en/

សាលា Think!Think! Learning Lab គឺជាមជ្ឈមណ្ឌលសិក្សាប្រកបដោយភាពច្នៃប្រឌិតក្នុងទីក្រុងភ្នំពេញ ដែលផ្តល់បរិយាកាសសិក្សាបែបសិស្សមជ្ឈមណ្ឌល (Student-centered) ដែលត្រូវបានរៀបចំឡើងសម្រាប់ការរៀនសូត្រសកម្ម។ ជំនួសដោយការរៀនតាមសៀវភៅពុម្ព ឬការសរសេរនៅលើក្តារខៀន, សាលានេះប្រើប្រាស់បច្ចេកវិទ្យាអប់រំឈានមុខគេរបស់ប្រទេសជប៉ុន ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សដែលមានអាយុចាប់ពី ៤ឆ្នាំកន្លះ ដល់ ១២ ឆ្នាំ រៀនតាមល្បឿនរបស់ពួកគេរៀងៗខ្លួន។ តាមរយៈការរួមបញ្ចូលឧបករណ៍ឌីជីថលជាមួយនឹងសកម្មភាព STEM ជាក់ស្តែង (Hands-on STEM activities)។ សាលា Think!Think! ផ្តោតលើការបណ្តុះបណ្តាលជំនាញគិតបែបវិភាគ ដំណោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងបំណិនមិនមែនពុទ្ធិបញ្ញាដែលចាំបាច់សម្រាប់សតវត្សរ៍ទី ២១៕