ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៤ ជឺជីតស៊ូ នឹងមកដល់ឆាប់ៗខាងមុខនេះ
19-01-2026 15:04
(ភ្នំពេញ)៖ ការប្រកួតកីឡាជឺជីតស៊ូជើងឯកថ្នាក់ជាតិលើកទី៤ 4th Ju-Jitsu National Championship នឹងមកដល់ឆាប់ៗខាងមុខនេះ ការប្រកួតគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៦ សាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈកាសក្នុងការសហការឧបត្ថម្ភ សហព័ន្ធបើកទទួលការស្វាគមន៍គ្រប់ម៉ាកយីហោ ។
ដៃគូដែលមានចំណាប់អារម្មណ៍ក្នុងការគាំទ្រការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឬសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា សូមទំនាក់ទំនងមកកាន់សហ័ពន្ធ ខណៈថ្ងៃផុតកំណត់នៃការទទួលការឧបត្ថម្ភនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ការប្រកួតប្រចាំឆ្នាំនេះនឹងមានតែវិញ្ញាសា BJJ (Ne-Waza) ប៉ុណ្ណោះ ហើយបើកឲកាសសម្រាប់កីឡាករគ្រប់កម្រិតមិនថាអ្នកមកពី យូដូ, ល្បុកត្តោ, ចំបាប់, គុនចម្រុះ ឬ ជឺជីតស៊ូទេ និងត្រូវបានស្វាគមន៍ចូលរួមប្រកួត ។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានកំពុងនាំយកវាមកវិញឲ្យកាន់តែធំ និងប្រសើរជាងមុនជាមួយ ថ្នាក់ទម្ងន់ដែលបានពង្រីក (នឹងប្រកាសនៅពេលក្រោយ) ផ្នែកកុមារមាន U8 / U14 / U16 / U18 -ផ្នែកបុរស និងនារីដាច់ដោយឡែកពីគ្នា ការចុះឈ្មោះឥតគិតថ្លៃ កម្រាលប្រកួត និងការរៀបចំទីលានប្រកួតរចនាបទថ្មី មានការផ្សាយបន្តផ្ទាល់ពេញលេញ ។
ហើយកម្រិតអាយុ 16ឆ្នាំឡើងទៅនឹងបើកចំហសម្រាប់អត្តពលិកក្នុងស្រុកតែប៉ុណ្ណោះ (ពិនិត្យលិខិតឆ្លងដែន) ។ U16 និងក្រោមនេះបើកចំហសម្រាប់ជនបរទេស ដែលបានស្នាក់នៅក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ ៣ខែកន្លងមក ។
ជាមួយគ្នងនោះ វគ្គបណ្តុះបណ្តាល គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល និង Safe Guarding នឹងមកដល់ឆាប់ៗនេះផងដែរ ហើយសហព័ន្ធនឹងប្រកាសពីវគ្គសាបណ្តុះបណ្តាល គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល និង Safe Guarding ដើម្បីអ្នកដែលចាប់អារម្មណ៍ក្នុងការធ្វើជាអាជ្ញាកណ្តាលព្រឹត្តិការណ៍នាពេលអនាគត។
ការប្រកួតជើងឯក 4th Ju-Jitsu National Championship គឺនិងបង្ហាញអំពីការរីកចម្រើនសិល្បៈក្បាច់គុននៅក្នុងប្រទេសកម្ពុជាជាមួយគ្នា ដោយសហ័ពន្ធបានសម្លឹងមើលចំពោះការប្រកួតជើងឯកតំបន់អាស៊ីអាគ្នេយ៍នៅខែសីហា ឆ្នាំ 2026 នៅខេត្តសៀមរាប ដែលនឹងក្លាយជាកន្លែងស្ថិតនៅលើការរំពឹងថា នឹងមានអត្តពលិកជាង ៥០០នាក់មកពីគ្រប់ប្រទេសទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ព័ត៌មានលម្អិតអំពីការចុះឈ្មោះនឹងមកដល់ឆាប់ៗនេះ៕




