តារាសម្ដែង ប៉ែន ចំរ៉ុង និងតារាចម្រៀងគូម៉ា ព្រមទាំងទូតសុឆន្ទៈ២រូបទៀត ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ «ស្មារតីខ្មែរតែមួយ» ជួយទៅដល់វិរៈកងទ័ព និងជនភាសសឹក

19-01-2026 01:18

(ភ្នំពេញ)៖ តាមរយៈសកម្មភាពសប្បុរធម៌ ទឹកដោះគោម្សៅ បាឡាក់តាន់ និងទឹកដោះគោម្សៅ ម៉ាមីឡាក់ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធការ «ស្មារតីខ្មែរតែមួយ» ដែលជាគំនិតផ្ដួចផ្ដើម ដោយលោកអគ្គនាយក ថេង ស្រេង នៃក្រុមហ៊ុន MTSL Investment co.,ltd បានជួយជាជំនួយយ៉ាងក្រៃលែង ទៅដល់ជនភាសសឹកនិងវីរកងទ័ពនាគ្រាអាសន្ននេះ។ ក្រុមហ៊ុន MTSL Investment co.,ltd សម្រេចជ្រើសរើសលោកគូម៉ា, លោកប៉ែន ចំរ៉ុង, អ្នកស្រីខ្ញុង, និងលោក រតនា ធ្វើជាទូតសុឆន្ទៈក្នុងគោលបំណងជំរុញការយល់ដឹង និងការរីកចម្រើននៃសុខភាពប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនផលិតផល ទឹកដោះគោដែលមានគុណភាព និងសុវត្ថិភាព។

បន្ថែមពីមូលហេតុខាងលើក្រុមហ៊ុន MTSL បន្តថា តារាទាំង៤ដួងនេះ មិនត្រឹមតែជាអ្នកតំណាងឲ្យទឹកដោះគោម្សៅប៉ុណ្ណោះទេ ប៉ុន្ដែសុទ្ធតែជាធនធានមនុស្សដែលល្អ មានស្នាដៃល្អ រួមទាំងជាមនុស្ស ដែលមានមនសិការជាតិខ្ពស់ ដែលបានចូលរួមស្វែងរកជំនួយយ៉ាងស្វះស្វែង លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីជួយគាំទ្រទៅដល់វិរកងទ័ព និងជនភាសសឹកក្នុងគ្រាសង្រ្គាមរវាងខ្មែរ-ថៃ។

លោក គូម៉ា គឺជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ ដែលមហាជនស្គាល់លោកតាមរយៈស្នាដៃសិល្បៈ និងសំនៀងដ៏មានទឹកដមរបស់លោក ទើបធ្វើឱ្យលោកមានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ អ្នកគាំទ្រជាច្រើនលាននាក់ នៅក្នុងប្រទេសកម្ពុជាយើង។ លោក គូម៉ា មិនមែនត្រឹមជាមនុស្សរបស់មហាជននោះទេ ប៉ុន្តែលោកក៏ជាឪពុកល្អ របស់កូនលោកដែរ។ កូនរបស់លោក គឺ អូនបាហ៊ូ ដែលមានលោកជាឪពុកម្នាក់ ដែលគិតគូរពីសុខភាព និងអនាគតរបស់កូន។ លោក គូម៉ា បានជ្រើសរើសឱ្យកូនរបស់លោក ប្រើប្រាស់នូវទឹកដោះគោ បាឡាក់តាន់ ដោយផ្អែកទៅលើគុណភាពនិងសុវត្ថិភាព។ ដោយសារតែបទពិសោធន៍ នៃការប្រើប្រាស់ដែលបង្កើតជាការជឿជាក់យ៉ាងជ្រាលជ្រៅ របស់លោកចំពោះគុណភាពផលិតផល លោក គូម៉ា ក៏ត្រូវបានអញ្ជើញឱ្យមានតួនាទី ជាទូតសុឆន្ទៈរបស់ទឹកដោះគោម្សៅ បាឡាក់តាន់ ដោយមិនត្រឹមតែមាននាមជាតារាចម្រៀង ប៉ុន្តែក្នុងនាមជាឪពុកល្អម្នាក់។

សម្រាប់ទឹកដោះគោម្សៅ ម៉ាមីឡាក់ការ ដែលជ្រើសរើសលោក ប៉ែន ចំរ៉ុង និងអ្នកស្រី ស្រេង សុកាន់ដា ដែលស្គាល់ថា ជាអ្នកស្រី ខ្ញុង ក៏ផ្អែកលើគោលការណ៍ និងគោលគំនិតដូចគ្នាដែរ។ ជាក់ស្ដែងអ្នកទាំងពីររូប គឺជាអ្នកដែលប្រើប្រាស់ទឹកដោះគោម្សៅ ម៉ាមីឡាក់ ផ្ទាល់និងមានការយល់ដឹងច្បាស់ អំពីសារៈសំខាន់ នៃអាហារូបត្ថម្ភសម្រាប់ទារកនិងកុមារ។ បទពិសោធន៍នៃការប្រើប្រាស់ និងការជឿជាក់ចំពោះគុណភាពផលិតផលមួយនេះ បានធ្វើឱ្យពួកគាត់ក្លាយជាទូតសុឆន្ទៈ និងជាអ្នកតំណាងដែលមានភាពស្មោះត្រង់ និងអាចទុកចិត្តបាន។
ទន្ទឹមនឹងគ្នានេះដែរ លោក រតនា ក៏ជាអ្នកប្រើប្រាស់ និងមានបទពិសោធន៍ នៃការប្រើប្រាស់ទឹកដោះគោម្សៅបាឡាក់តាន់ផ្ទាល់ ធ្វើឱ្យលោកយល់ឃើញ ក្នុងជីវិតប្រចាំថ្ងៃបានបង្កើតជាការជឿជាក់ ដែលធ្វើឱ្យលោកបន្តតួនាទី ជាទូតសុឆន្ទៈដោយចិត្តស្មោះត្រង់។

ក្រុមហ៊ុន MTSL Investment co.,ltd គឺជាក្រុមហ៊ុនកូនខ្មែរ នាំចូលទឹកដោះគោម្សៅ បាឡាក់តាន់ និងម៉ាមីឡាក់។ ទឹកដោះគោម្សៅ បាឡាក់តាន់ ( Balactan Premium Gold) គឺជាទឹកដោះគោម្សៅ ដែលនាំចូលពីប្រទេសអេស្ប៉ាញ។ ដែលល្អបំផុតសម្រាប់ទារក និងកុមារមិនថាទារក ដែលសម្រាលដោយការវះកាត់ និងធម្មជាតិក៏អាចប្រើប្រាស់បាន។ ពិសេសសម្រាប់ទារក និងកុមារដែលមានជំងឺអាលាក់ហ្ស៊ី ជាមួយនិងជាតិសណ្ដែក ក៏អាចប្រើប្រាស់បានដោយសុវត្ថិភាព១០០%។ ចំណែកទឹកដោះគោម្សៅម៉ាមីឡាក់ (Mami Lac Extra Care) គឺជាទឹកដោះម្សៅមួយប្រភេទ ដែលនាំចូលមកពីប្រទេសប៉ូឡូញ។ ទឹកដោះគោម្សៅម៉ាមីឡាក់ មានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលបានដោះស្រាយ នូវបញ្ហាក្ដៀនចំពោះទារក និងកុមារយ៉ាងច្រើនក្នុងប្រទេសកម្ពុជា៕