អស្ចារ្យមែន! Amazon រកចំណូលបាន ១.៦៧ ពាន់លានដុល្លារជារៀងរាល់ថ្ងៃ
19-01-2026 16:30
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon ឈានដល់កម្រិតជោគជ័យផ្នែកហិរញ្ញវត្ថុដែលគ្រប់គ្នាពិបាកនឹងស្រមៃដល់។ តាមទិន្នន័យថ្មីៗបង្ហាញថា ក្រុមហ៊ុនលក់រាយតាមអនឡាញដ៏ធំនេះ អាចរកចំណូលបានប្រហែល ១.៦៧ ពាន់លានដុល្លារក្នុងមួយថ្ងៃ ដែលបង្ហាញយ៉ាងច្បាស់ពីឥទ្ធិពល និងការគ្រប់គ្រងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅលើពិភពលោករបស់ Amazon។
បើបំបែកតួលេខទាំងនេះឱ្យលម្អិតជាងមុន ទំហំអាជីវកម្មរបស់ Amazon កាន់តែគួរឱ្យភ្ញាក់ផ្អើល។ ក្រុមហ៊ុនអាចរកចំណូលបានប្រហែល ៧២.៨លានដុល្លារ ក្នុងមួយម៉ោង ឬស្មើនឹងជាង ១.២ លានដុល្លារក្នុងមួយវិនាទី។ ចំណូលដ៏មហាសាលនេះ ជាថាមពលសំខាន់ក្នុងការគាំទ្រអាណាចក្រឌីជីថល និងបណ្តាញដឹកជញ្ជូនទំនិញជាសកលរបស់ក្រុមហ៊ុន។
មិនត្រឹមតែចំណូលប្រចាំថ្ងៃប៉ុណ្ណោះទេ Amazon ក៏ទទួលបានប្រាក់ចំណេញសុទ្ធក្នុងកម្រិតខ្ពស់ផងដែរ។ បន្ទាប់ពីគ្រប់គ្រងចំណាយ និងថ្លៃដើមប្រតិបត្តិការទាំងអស់ Amazon នៅតែអាចរកប្រាក់ចំណេញប្រហែល ៨៣លានដុល្លារក្នុងមួយថ្ងៃ។ នេះជាភស្តុតាងបញ្ជាក់ពីទំហំ និងសមត្ថភាពដ៏លេចធ្លោរបស់ពាណិជ្ជកម្មឌីជីថលសម័យទំនើប៕










