យល់ដឹងកីឡា៖ World Cup លើកដំបូងឆ្នាំ១៩៣០ លេងតែ ១៣ប្រទេស ខណៈបច្ចុប្បន្នកើនដល់ ៤៨ក្រុម

20-01-2026 09:02

(បរទេស)៖ FIFA បានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup លើកដំបូងក្នុងឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរូហ្គាយ និងមានតែ ១៣ប្រទេសប៉ុណ្ណោះត្រូវបានអញ្ជើញឱ្យចូលរួម ដោយពុំមានឆ្លងកាត់វគ្គជម្រុះឡើយ មុនពង្រីកដល់ ៤៨ប្រទេសនាពេលបច្ចុប្បន្ន។

ដោយផ្អែកតាមការដកស្រង់ចេញផ្សាយដោយ Quora បានឱ្យដឹងថា បណ្តាប្រទេសដែលទទួលបានការអញ្ជើញចូលរួមនោះ មានមកត្រឹម ២តំបន់ដែរទេ ពោលគឺតំបន់អាមេរិក និងអឺរ៉ុប លេងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៣០។

អ៊ុយរូហ្គាយ ប្រទេសសិ្ថតនៅតំបន់អាមេរិកឡាទីន បានធ្វើម្ចាស់ផ្ទះ និងដណ្តើមបានជើងឯក World Cup មុនគេ ក្រោយឈ្នះអាហ្សង់ទីន ៤-២ វគ្គផ្តាច់ព្រ័ត្រនៅរដ្ឋធានី Montevideo ហើយកីឡាកររបស់បារាំង គឺជាអ្នករកគ្រាប់បំប៉ោងសំណាញ់ទីមុនគេដែរ។

ខាងក្រោមនេះ ជាប្រទេសជាប់ចំណាត់ថ្នាក់ពីការចូលរួម World Cup លើកដំបូង
ជើងឯក៖ អ៊ុយរូហ្គាយ (1st title)
ជើងឯករង៖ អាហ្សង់ទីន
លេខ៣៖ សហរដ្ឋអាមេរិក
លេខ៤៖ យូហ្គោស្លាវី។

គួរបញ្ជាក់ផងថា អ៊ុយរូហ្គាយ ដែលជាម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាល ត្រូវបាន FIFA ជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ World Cup ដំបូងគេ។ គិតត្រឹមឆ្នាំ២០២៦ World Cup មានអាយុកាល ៩៦ឆ្នាំ និងលេងបាន ២២លើករួចមកហើយ ដោយប្រេស៊ីលឈ្នះបាន ៥លើកច្រើនជាងគេ៕