Djokovic រកបានជ័យជម្នះលើកទី១០០ នៅថ្ងៃបើកឆាក Australian Open 2026

20-01-2026 10:03

(ម៉េលបឺន)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បានកត់ត្រានូវជ័យជម្នះលើកទី១០០ ក្នុងកម្មវិធី Australian Open របស់អូស្រ្តាលី នៅពេលយកឈ្នះគូប្រជែងអេស្ប៉ាញ Pedro Martinez ក្នុងថ្ងៃបើកឆាក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវាយទោល សញ្ជាតិស៊ែប៊ី ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី៤ ពិភពលោកបច្ចុប្បន្ននោះ បានបាត់បង់ត្រឹម ៥ពិន្ទុពីពិន្ទុសរុប ៥៧ពិន្ទុក្នុងរយៈពេលប្រកួត ២ម៉ោងនៅឯទីលាន Melbourne Park ដោយមានលំដាប់ពិន្ទុ ៦-៣ ៦-២ និង ៦-២។

Djokovic វ័យ ៣៨ឆ្នាំ បានកំពុងព្យាយាមឈ្នះជើងឯកក្នុងក្របខណ្ឌធំ Grand Slam ជាលើកទី២៥ នឹងត្រូវឡើងទៅប៉ះគូប្រជែងរបស់អ៉ីតាលី Francesco Maestrelli ដែលបានឆ្លងផុតនៃវគ្គជម្រុះសម្រាប់ជុំទី២ ជាបន្តទៀត។ Djokovic ធ្លាប់ធ្វើបានជ័យជម្នះនៅឯកម្មវិធី Wimbledon ១០២ប្រកួត និងនៅឯទីលាន Roland Garros ក្នុងកម្មវិធី French Open ចំនួន ១០១ប្រកួត៕