ធនាគារ ហត្ថា បើកកិច្ចប្រជុំប្រធានប្រតិបត្តិការ សាខាប្រចាំឆ្នាំ ក្រោមប្រធានបទ «រួមគ្នាកំណត់អនាគត់នៅថ្ងៃស្អែក»
20-01-2026 07:23
(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំប្រធានប្រតិបត្តិការសាខាប្រចាំឆ្នាំ ក្រោមប្រធានបទ «រួមគ្នាកំណត់អនាគត់នៅថ្ងៃស្អែក (Defining Tomorrow Together)»។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំនៅថ្ងៃសៅរ៍ ទី ១៧ ខែមករា ឆ្នាំ ២០២៦ នៅធនាគារ ហត្ថា ថៅវើ ដោយមានការចូលរួមពី លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រធានប្រតិបត្តិការសាខាចំនួនជាង ៤០០ នាក់ មកពីសាខាទូទាំងប្រទេស។
គោលបំណងនៃកិច្ចប្រជុំឆ្នាំនេះ បង្ហាញពី ផែនការយុទ្ធសាស្ត្រព្រមទាំងគោលដៅសម្រាប់ឆ្នាំ ២០២៦ និងគន្លឹះក្នុងការផ្លាស់ប្ដូរប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយការចែករំលែកនូវចំណេះជំនាញផ្សេងៗ ព្រមទាំងចំណុចសំខាន់គឺ ការពង្រឹងកិច្ចសហការ លើសេវាហិរញ្ញវត្ថុអោយកាន់តែប្រសើរជូនអតិថិជនរបស់ខ្លួន៕



















