GAC Cambodia ប្រកាសពីការរៀបចំដំណើរកម្សាន្តលើកទី៤ របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍
20-01-2026 16:45
(ភ្នំពេញ)៖ ក្រុមហ៊ុន GAC Cambodia នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសពីការរៀបចំដំណើរកម្សាន្ដ GAC ដើម្បីសង្គម និងទេសចរណ៍ លើកទី៤ ទៅកាន់ទឹកដីនៃភាគឦសាន ខេត្តមណ្ឌលគីរី រយៈពេល ៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ ក្នុងគោលបំណងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃខេត្តមណ្ឌលគីរី និងគាំទ្រកម្មវិធីសប្បុរសធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសហគមន៍មូលដ្ឋាន ។
ដំណើរកម្សាន្តនេះ ក៏ទទួលបានការចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយធនាគារ KB Daehan Specialized Bank Plc., សេវាកម្មបង់រំលស់រថយន្ត Forward Leasing និងភោជនីយដ្ឋាន Ichiban។
យោងតាមលោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Cambodia បានឱ្យដឹងថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធី ដំណើរកម្សាន្តសម្រាប់គ្រួសារ GAC គោលបំណងមានបីចំណុចធំៗ៖ ទី១ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងទំនុកចិត្តរវាងក្រុមហ៊ុន GAC និងអតិថិជន តាមរយៈបទពិសោធន៍ដំណើរកម្សាន្តដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។ ទី២ ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសខេត្តមណ្ឌលគិរី ដែលមានធម្មជាតិដ៏ស្រស់ស្អាត និងសម្បូរបែប និងទី៣ ដើម្បីចូលរួមជួយសង្គម តាមរយៈការរៀបចំកម្មវិធីចែកសម្ភារះសិក្សាជូនសិក្សានុសិស្សនៅសាលារៀនដាច់ស្រយោល។ ជាមួយគ្នានេះដែរ ក៏មានការរៀបចំការសម្រាកនៅរីសតរយៈពេល ២យប់ និងសកម្មភាពកម្សាន្តជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងបទពិសោធន៍ដ៏អនុស្សាវរីយ៍ល្អ សម្រាប់អតិថិជន GAC ដែលបានចូលរួម។
គួរបញ្ជាក់ថា រថយន្តម៉ាក GAC ត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មួយរបស់ក្រុមហ៊ុន TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្ដាច់មុខ តែមួយគត់នៅកម្ពុជា ចាប់ពីឆ្នាំ២០២០មក ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងនាំចូល និងចែកចាយរថយន្ត GAC ចំនួន ៥ម៉ូដែល រួមមាន GS3 EMZOOM , EMKOO, GS8 ដែលជាប្រភេទរថយន្ត SUV និងម៉ូដែល GN6 Pro GN8 និងGN8 PHIV ជារថយន្តលក្ខណៈគ្រួសារMPV ។
រថយន្ត GAC គឺជាតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ ហើយបច្ចុប្បន្នរថយន្ត GAC កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេ រហូតដល់ ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ ពីរោងចក្រផ្ទាល់៕


















