Samsung Galaxy S26 Ultra ទំនងចេញមក ៦ពណ៌ខុសៗគ្នា

21-01-2026 13:42

(បរទេស)៖ តាមព័ត៌មានលេចធ្លាយថ្មីៗបានបង្ហាញថា Samsung Galaxy S26 Ultra ប្រហែលជានឹងមានលក់ក្នុងជម្រើសពណ៌ ៦ខុសៗគ្នា ពេលវាបង្ហាញជាផ្លូវការ។ Samsung អាចនឹងប្រកាសចេញស៊េរី Galaxy S26 នៅសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ ឆ្នាំ២០២៦។ ការបញ្ជាទិញជាមុន (Pre-order) ទំនងជានឹងបើកនៅថ្ងៃដូចគ្នានៅប្រទេសខ្លះៗ។ ចំណែកឯការចេញលក់ជាផ្លូវការ អាចចាប់ផ្តើមនៅសប្តាហ៍ទី២ នៃខែមីនា។

Samsung អាចនឹងដំឡើងតម្លៃ Galaxy S26 Ultra បន្តិច ឬ កាត់បន្ថយអត្ថប្រយោជន៍ពេល Pre-order ដើម្បីទប់ស្កាត់ការចំណាយផលិតកម្មដែលកើនឡើងខ្លាំងបណ្តាលមកពីតម្លៃឈីបអង្គចងចាំ (Memory chip) ឡើងថ្លៃខ្លាំង។ ជម្រើសពណ៌ទាំង ៦ ត្រូវបានគេរំពឹងថានឹងមានពណ៌ដូចជា៖

• ពណ៌ខ្មៅ (Black)
• ពណ៌ស (White)
• ពណ៌ប្រាក់ (Silver Shadow)
• ពណ៌ផ្ទៃមេឃ (Sky Blue)
• ពណ៌ស្វាយ (Cobalt Violet) ដែលគេគិតថា នឹងក្លាយជាពណ៌ «hero” សម្រាប់ម៉ូដែលនេះ»
• ពណ៌ Pink Gold

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ពណ៌ទាំងនេះមិនមែនជាការបញ្ជាក់ផ្លូវការពី Samsung ទេ តែគេចែករាយការណ៍តាមអ្នកផ្ដល់ព័ត៌មានល្បីៗ។
ខណៈពណ៌ Cobalt Violet គឺជាពណ៌ដែលគេរំពឹងថា Samsung នឹងប្រើជាពណ៌សម្រាប់កម្មវិធីផ្សព្វផ្សាយ និងការផ្សព្វផ្សាយម៉ូដែលនេះ៕