បុរី «ប៉េង ហួត» ធ្វើកម្មវិធីថ្មីក្នុងឆ្នាំថ្មី ដើម្បីផ្ដល់ឱកាសចំណេញសម្រាប់ចុងខែមករានេះ

21-01-2026 17:10

(ភ្នំពេញ)៖ នៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦នេះ បុរី ប៉េង ហួត នឹងធ្វើកម្មវិធីថ្មីមួយឈ្មោះថា «Privilege Deals» ដើម្បីផ្ដល់ជូននូវប្រូម៉ូសិនពិសេសៗ សម្រាប់អតិថិជនដែលកំពុងចាប់អារម្មណ៍ ចង់បានផ្ទះក្នុងក្តីស្រមៃក្នុងដើមឆ្នាំនេះ។ កម្មវិធី Privilege Deals នេះធ្វើឡើងនៅផ្ទះគំរូ ឃីង ម៉ាជេស្ទីក ក្នុងគម្រោងភូមិមរកត (តំបន់ផ្លូវ ៦០ម៉ែត្រ) ដែលជាគម្រោងថ្មីចុងក្រោយរបស់បុរី ប៉េង ហួត ដែលបើកលក់ជាផ្លូវការក្នុងឆ្នាំ២០២៥ កន្លងទៅ។

កម្មវិធីនេះអតិថិជនអាចចូលរួមដោយសេរី ដើម្បីសាកសួរព័ត៌មាន ក៏ដូចជាទស្សនាផ្ទះគំរូថ្មី ដែលបំពាក់នូវសម្ភារៈស្ដង់ដាថ្មីៗកាន់តែទំនើប និងមុខងារថ្មីដូចជាអាងហែលទឹកជាដើម។ ដើម្បីទទួលបានព័ត៌មាន និងទទួលបានបទពិសោធន៍ថ្មីជាក់ស្ដែង នូវបរិយាកាសរស់នៅបែបធម្មជាតិ នៅកណ្ដាលរាជធានីភ្នំពេញ សូមអញ្ជើញចូលរួមដោយសេរី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច។
ទីតាំងកម្មវិធី ៖ https://maps.app.goo.gl/ApW15d5DPYDNTKdJA

ដើម្បីកុំឱ្យកាសដ៏ល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែមតាមលេខទូរសព្ទ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬមកកាន់ទីតាំងកម្មវិធីនៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦នេះផ្ទាល់៕