Liverpool ជាក្លឹបកំពូលរបស់អង់គ្លេសតែមួយគត់ ដែលរកចំណូលបានច្រើនជាងគេរដូវកាល ២០២៤-២៥

22-01-2026 09:45

(បរទេស)៖ ក្រុមបាល់ទាត់អាជីព Liverpool បានក្លាយជាក្លឹបឈរនៅលំដាប់កំពូលតារាង Premier League ដែលរកចំណូលបានច្រើនជាងគេ។ នេះបើយោងតាមការវិភាគរបស់ស្ថាប័ន Dalloitte ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។

ក្រុមហង្សក្រហមមួយនេះ បានគ្រងតំណែងជើងឯកលីគ Premier League គម្រប់លើកទី២០ នារដូវកាលមុន នាំឱ្យពួកគេរកបានចំណូលសរុប ៨៣៦លានផោន ច្រើនជាងក្លឹបណាៗទាំងអស់ទៀតផង គ្រាដែល Manchester United ក៏បានបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅឈរនៅលេខរៀងទី២៩ ដែលជាចំណាត់ថ្នាក់ដ៏ទាបបំផុតមិនធ្លាប់មានពីមុនមក។

បើនិយាយជារួម ក្លឹបអធិរាជស Real Madrid នៅតែជាក្លឹបលេខ១ ទូទាំងសកលលោក ដែលរកបានចំណូលច្រើនជាងគេដាច់តែម្តង ពោលគឺមានដល់ទៅ ១.០១ពាន់លានផោន បើទោះបីជាពួកគេមិនបានឈ្នះជើងឯក UEFA Champions League និង La Liga រដូវកាលមុនក្តី នៅពេលដែលក្រុមខ្លាំងប្រចាំទីក្រុង Manchester ទាំងពីរសុទ្ធតែបាត់បង់ប្រាក់ចំណូលដូចគ្នា។

ទោះជាបែបនេះក្តី អង់គ្លេសនៅតែមាន ៦ក្លឹបច្រើនជាងគេដដែល ដែលស្ថិតក្នុងចំណោម ១០ក្លឹបកំពូល រកបានប្រាក់ចំណូលច្រើនជាងគេនារដូវកាលមុនរួមមាន Liverpool, Manchester United, Manchester City, Arsenal, Tottenham Hotspur និង Chelsea៕