ជនជាតិឥណ្ឌាម្នាក់ ដែលគាំងបេះដូងនៅកណ្តាលសមុទ្រ ត្រូវបានវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ FV សង្គ្រោះជីវិតភ្លាមៗ
22-01-2026 11:08
(វៀតណាម)៖ ជនជាតិឥណ្ឌាដែលជាបុគ្គលិលផ្នែកអគ្គិសនី ដែលបម្រើការងារលើកប៉ាល់នៅឆ្នេរសមុទ្រ Ba Ria – Vung Tau (ឆ្ងាយពីទីក្រុងហូជីមិញ ២,៥ ម៉ោង) បានគាំងបេះដូងនៅកណ្តាលសមុទ្រ តែសំណាងល្អគាត់ត្រូវបានវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ FV សង្គ្រោះជីវិតភ្លាមៗ។

ក្នុងម៉ោងធ្វើការជនជាតិឥណ្ឌារូបនេះ ស្រាប់តែពិបាកដកដង្ហើម ហើយដួលសន្លប់។ ក្រោយការសង្គ្រោះបឋមមិនបានជោគជ័យ ក្រុមនាវិកបាននាំគាត់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ បន្ទាប់មក អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ FV ភ្លាមៗ ក្នុងស្ថានភាពសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ ដោយមានការឆក់បេះដូង និងគាំងបេះដូង។ ក្នុងរយៈពេលតិចជាង ៣០នាទីនៃការសង្គ្រោះបន្ទាន់នៅក្នុង Cathlab គ្រូពេទ្យឯកទេសជំងឺបេះដូង FV បានសង្រ្គោះជីវិតអ្នកជំងឺបានវិញ។
យោងតាមស្ថិតិ អត្រានៃការផ្ទេរមន្ទីរពេទ្យសង្គ្រោះបន្ទាន់សរសៃឈាមបេះដូងនៅ FV កើនឡើង ៣០%ក្នុងមួយឆ្នាំ ព្រោះនេះគឺជាមជ្ឈមណ្ឌលអន្តរាគមន៍សរសៃឈាមបេះដូង ឈានមុខគេមួយនៅក្នុងប្រទេសវៀតណាម។ មន្ទីរពេទ្យបានរក្សាក្រុមសង្គ្រោះបន្ទាន់សាច់ដុំបេះដូងស្លាប់ស្រួចស្រាវម៉ោងមាស 24/7 ជាមួយដំណើរការ «៧០ នាទី»ដែលជួយអ្នកជំងឺឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរ សង្គ្រោះទាន់ពេល និងកាត់បន្ថយហានិភ័យនៃផលវិបាក។
ស្រាប់តែដួលសន្លប់ដោយសារជំងឺបេះដូង ក្នុងម៉ោងធ្វើការក្រៅឆ្នេរសមុទ្រ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ FV បានកត់ត្រាថា នៅរសៀលថ្ងៃទី២៩ ខែសីហា ខណៈកំពុងធ្វើការនៅលើកប៉ាល់ លោក P.A អាយុ ៤៩ឆ្នាំ ជាជាងអគ្គិសនី សញ្ជាតិឥណ្ឌា ស្រាប់តែឈឺទ្រូងធ្ងន់ធ្ងរ ពិបាកដកដង្ហើម និងដួលសន្លប់។ បុគ្គលិកពេទ្យនៅលើកប៉ាល់ បានព្យាយាមជួយសង្គ្រោះគាត់ដោយធ្វើការម៉ាស្សាបេះដូង ឆក់ចរន្តអគ្គិសនីជាច្រើនដង និងការបញ្ចូលបំពង់ខ្យល់។ ទោះជាយ៉ាងនេះក្តី ស្ថានភាពធ្ងន់ធ្ងររបស់គាត់បានបង្ខំត្រូវនាំយកមកលើគោក និងព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក។
គ្រូពេទ្យបានកំណត់ថាគាត់គាំងបេះដូង ហើយបានទាក់ទងភ្លាមៗ ដើម្បីបញ្ជូនគាត់ដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យ FV កន្លែងដែលមានបន្ទប់ Cathlab ជាមួយនឹងឧបករណ៍ពេញលេញ ដើម្បីព្យាបាលករណីសរសៃឈាមបេះដូងស្មុគស្មាញ។
ក្រោយពីធ្វើចលនា និងសង្គ្រោះបានជាង៣ម៉ោង លោក P.A ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ FV នៅម៉ោងប្រមាណ៩យប់ថ្ងៃនោះ។ លទ្ធផលនៃអ៊ុលត្រាសោនរហ័សនៅលើគ្រែ បានបង្ហាញថាអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគឺ សាច់ដុំបេះដូងស្លាប់ស្រួចស្រាវ ដោយមានការឆក់បេះដូង និងគាំងបេះដូង។
បណ្ឌិតវេជ្ជបណ្ឌិត ហូមិញទ្វឹន ប្រធាននាយកដ្ឋានជំងឺសរសៃឈាមបេះដូង និងអន្តរាគមន៍សរសៃឈាមបេះដូង បានពន្យល់ថា ការឆក់បេះដូងគឺជាស្ថានភាពដែលបេះដូងបាត់បង់សមត្ថភាពក្នុងការកន្ត្រាក់ ធ្វើឱ្យឈាមកកនៅក្នុងសួត បង្ខំឱ្យចាក់បញ្ចូលខ្យល់ ឬផ្តល់អុកស៊ីហ្សែនខ្ពស់ដល់អ្នកជំងឺ។
* ជាង ២០ នាទីនៅក្នុងបន្ទប់ Cathlab៖ ចងចង្វាក់បេះដូងឡើងវិញ
ក្រុមការងាររបស់បណ្ឌិតវេជ្ជបណ្ឌិត ហូមិញទ្វឹន បានធ្វើអន្តរាគមន៍ផ្នែកសរសៃឈាមបេះដូងជាបន្ទាន់ ដោយមានការគាំទ្រពីប្រព័ន្ធម៉ាស៊ីនថតរូបភាព DSA និង រូបភាពក្នុងសរសៃឈាម OCT, IVUS។ បំពង់បូមត្រូវបានបញ្ចូលពីដៃរបស់អ្នកជំងឺទៅតំបន់បេះដូង ដើម្បីកំណត់ទីតាំងពិតប្រាកដនៃសរសៃឈាមបេះដូងដែលស្ទះ។
លោកបណ្ឌិត ទ្វឹន បានដាក់ stent យ៉ាងរហ័សនៅក្នុងតំបន់ដែលស្ទះ។ ភ្លាមៗនោះលំហូរឈាមទៅកាន់បេះដូងត្រូវបានស្តារឡើងវិញ អេឡិចត្រូតបេះដូង និងសម្ពាធឈាមរបស់អ្នកជំងឺមានស្ថេរភាពបន្តិចម្តងៗ។ នីតិវិធីទាំងមូលនៅក្នុង Cathlab ចំណាយពេលតែជាង ២០ នាទី។

បន្ទាប់ពីប្រើប្រាស់វិធីសាស្រ្តព្យាបាលនេះ អ្នកជំងឺត្រូវបានថែទាំយ៉ាងល្អ។ នៅថ្ងៃបន្ទាប់គាត់ត្រូវបានដកបំពង់ខ្យល់។ ដប់ថ្ងៃក្រោយមក គាត់បានចេញពីមន្ទីរពេទ្យដោយមានសុខភាពល្អ ហើយបានត្រលប់មកផ្ទះវិញដោយជើងហោះហើរស៊ីវិល ដោយមិនមានជំនួយផ្នែកវេជ្ជសាស្ត្របន្ថែម។ លោកវេជ្ជបណ្ឌិត ទ្វឹន បាននិយាយថា មុខងារបេះដូងរបស់អ្នកជំងឺបានប្រសើរឡើងវិញក្នុងកម្រិតធម្មតា។
«គ្រូពេទ្យ FV ពូកែណាស់! ខ្ញុំបានគិលានុបដ្ឋាយិកាមើលថែយ៉ាងល្អ។ សម្រាប់ខ្ញុំ មន្ទីរពេទ្យ FV គឺលេខ 1!» - លោក P.A និយាយទាំងអារម្មណ៍រីករាយ។

* សង្គ្រោះបន្ទាន់ជាច្រើនករណីជំងឺសាច់ដុំបេះដូង ស្លាប់ស្រួចស្រាវដោយជោគជ័យ ដោយសារដំណើរការ «៧០ នាទីមាស»
សាច់ដុំបេះដូងស្លាប់ស្រួចស្រាវគឺជាជំងឺដែលមានអត្រាមរណភាពខ្ពស់នៅលើពិភពលោក។ តាម WHO នៅឆ្នាំ២០២២ មនុស្សប្រហែល ១៩.៨ លាននាក់នឹងស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងដែលស្មើនឹងប្រហែល ៣២% នៃការស្លាប់ទូទាំងពិភពលោក។ ក្នុងចំណោមនោះប្រហែល ៨៥% ទាក់ទងនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ។

ការស្តារឡើងវិញយ៉ាងខ្លាំងរបស់អ្នកជំងឺគាំងបេះដូងធ្ងន់ធ្ងរដូចលោក P.A. គឺដោយសារដំណើរការឆ្លើយតបយ៉ាងរហ័សជាមួយក្រុមសង្គ្រោះបន្ទាន់សាច់ដុំបេះដូងស្លាប់ស្រួចស្រាវម៉ោងមាស ត្រៀមខ្លួនដើម្បីឆ្លើយតប 24/7 ជាមួយនឹងដំណើរការ «៧០ នាទីមាស»។
នៅក្នុងការសង្គ្រោះបន្ទាន់សរសៃឈាមបេះដូង ពេលវេលាធ្វើអន្តរាគមន៍គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលកំណត់សមត្ថភាពក្នុងការជួយសង្គ្រោះជីវិត ក៏ដូចជាការសង្គ្រោះ និងកាត់បន្ថយផលវិបាកសម្រាប់អ្នកជំងឺ។ យោងតាមអនុសាសន៍របស់សមាគមបេះដូងអាមេរិក និងអឺរ៉ុប ពេលវេលាមាសក្នុងការសង្គ្រោះបន្ទាន់សរសៃឈាមបេះដូង (ពេលវេលាពីការចូលបន្ទប់សង្គ្រោះបន្ទាន់រហូតដល់គ្រូពេទ្យជម្រះសរសៃឈាមដែលស្ទះ) គឺ ៩០ នាទី។
លោកវេជ្ជបណ្ឌិត ទ្វឹន បានពន្យល់ផងដែរថា «នៅ FV យើងកាត់បន្ថយពេលវេលាសង្គ្រោះបន្ទាន់ដើម្បីស្តារលំហូរឈាមអតិបរមាទៅកាន់បេះដូងចុះ ៧០ នាទី។ ក្នុងករណីដែលអ្នកជំងឺត្រូវបានផ្ទេរទៅមន្ទីរពេទ្យផ្សេង មកដោយមានការជូនដំណឹងជាមុន នីតិវិធីត្រូវបានអនុវត្តក្នុងរយៈពេលត្រឹមតែ ២៥-៣០ នាទីប៉ុណ្ណោះ»។

FV មានដំណើរការ "៧០ នាទីមាស" ក្នុងការសង្គ្រោះបន្ទាន់ផ្នែកសរសៃឈាមបេះដូង ដោយនោះអត្រារស់រានមានជីវិតខ្ពស់ ហើយផលវិបាកសម្រាប់អ្នកជំងឺត្រូវបានបង្រួមអប្បបរមា។
ជាមួយនឹងភាពរឹងមាំនៃការត្រួសត្រាយផ្នែកបច្ចេកវិទ្យា និងជាមជ្ឈមណ្ឌលសរសៃឈាមបេះដូងដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម FV តែងតែទទួលករណីសង្គ្រោះបន្ទាន់ដែលត្រូវបានផ្ទេរពីគ្លីនិក និងមន្ទីរពេទ្យក្នុងទីក្រុងហូជីមិញ និងខេត្តជិតខាង។
«ចំនួនអ្នកជំងឺដែលត្រូវបានបញ្ជូនពីគ្លីនិកខាងក្រៅ និងមន្ទីរពេទ្យទៅកាន់នាយកដ្ឋានជំងឺបេះដូង FV កើនឡើង ១៥% ជារៀងរាល់ឆ្នាំ ដោយមានអន្តរាគមន៍សម្រាប់ជំងឺខ្សោយបេះដូង និងការឆក់ បេះដូង កើនឡើង ៣០%។ វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រជិតខាងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបច្ចេកទេសអន្តរាគមន៍សរសៃឈាមបេះដូងដែល FV អាចអនុវត្តបាន ជំនាញនៃក្រុមសង្គ្រោះបន្ទាន់ FV ក៏ដូចជាសមត្ថភាពក្នុងការថែទាំ និងសង្គ្រោះអ្នកជំងឺ ដូច្នេះនៅពេលមានអាសន្នកើតឡើង ពួកគេនឹងផ្ទេរអ្នកជំងឺដោយស្វ័យប្រវត្តិទៅ FV ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការថែទាំ និងការព្យាបាលសង្គ្រោះបន្ទាន់»។ បណ្ឌិតវេជ្ជបណ្ឌិត ហូមិញទ្វឹន បានឱ្យដឹងបន្ថែម។
ដើម្បីធ្វើការណាត់ជួបពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈទូរស័ព្ទ (+855) 23 211 777 ឬ ខ្សែទូរស័ព្ទ (+855)89999345៕


