កាន់តែកក្រើក កាន់តែរំភើប! ជាមួយមហាព្រឹត្តិការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅទឹកដីស្រុកព្រៃកប្បាស ខេត្តតាកែវ ចុងសប្តាហ៍នេះ

22-01-2026 14:56

(ភ្នំពេញ)៖ ច្រើនសប្តាហ៍មកហើយដែលការប្រគំតន្រ្តី EXPREZ CHARITY CONCERT បាននាំអារម្មណ៍ទស្សនិកជនកម្សាន្តសើចសប្បាយ ជាមួយនឹងការសម្តែងច្រៀងរាំរបស់សិល្បករល្បីៗនៅទឹកដីខេត្តនានា ដោយឡែកសម្រាប់សប្តាហ៍នេះ EXPREZ CHARITY CONCERT បានទៅដល់អ្នកខេត្ត តាកែវ ហើយ ដែលព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកឆាក រញ្ជួយដី ជាមួយនិងការសម្តែងរបស់សិល្បករល្បីៗ។

សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ មានរយៈពេល២ថ្ងៃជាប់ៗគ្នា ដែលស្ថិតនៅខាងលិចផ្សារសៃវ៉ា ភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ជួបជាមួយកំពូលតារាចម្រៀងខេមរៈ សិរីមន្ត, លោក ខេម, អ្នកនាង ខាត់ សួស្តី និងតារាចម្រៀងជាច្រើនរូបទៀត។ អ្វីដែលកាន់តែពិសេសលើសពីនេះទៅទៀត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ,កញ្ញា តន់ ចន្ទសីម៉ា និងកូនប្រុសទាំងពីររបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ រួមជាមួយតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត។

លើសពីនេះ ថវិកា ដែលទទួលបាននៅក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងទុកសម្រាប់ជួយដល់សង្គម។ តន្រ្តី ១ពាន់លានរៀល ដើម្បីសប្បុរសធម៌ ស្មារតីរួបរួមខ្មែរស្រឡាញ់ខ្មែរ។ EXPREZ CHARITY CONCERT សំឡេងខ្មែររួបរួម ក្នុងឆន្ទៈខ្មែរតែមួយ។

សូមជម្រាបដែរថា បើតាមចង់ដឹងច្បាស់ថាព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅលើទឹកដីខេត្ត តាកែវ មានអ្វីប្លែក និងអស្ចារ្យដល់កម្រិតណានោះ កុំភ្លេចណាត់ជួបគ្នាទៅទស្សនា និងរាំងលេងកម្សាន្ត ដើម្បីទទួលបាននូវអារម្មណ៍ថ្មី ប្លែក សប្បាយរីករាយ ក៏ដូចជាបានជួបជាមួយ Idol របស់ប្អូនផ្ទាល់តែម្តង៕

https://www.facebook.com/share/v/17qibcFL2a/?mibextid=wwXIfr