ចេញលក់ជាផ្លូវការហើយ! ពិតជាមិនធម្មតាស្មាតហ្វូនថ្មី «vivo Y31d» មានថាមពលថ្មធំ «7200 mAh» ធន់មាំខ្លាំង ជាមួយនឹងជម្រើសតម្លៃក្រោម ២០០ដុល្លារ
23-01-2026 12:19
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន vivo បានប្រកាសចេញលក់ផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី vivo Y31d ដែលជាស្មាតហ្វូនរចនាឡើង សម្រាប់ផ្តល់ថាមពលប្រើប្រាស់បានយូរ ប្រតិបត្តិការដោយរលូន និងភាពធន់មាំខ្លាំង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយទំនុកចិត្ត។
vivo Y31d មានជម្រើសពណ៌ស (Glow White) និងពណ៌ប្រផេះ (Starlight Grey) ដោយបំពាក់មកជាមួយថាមពលថ្មធំ BlueVolt 7200mAh អាវក្រោះការពារធូលីនិងទឹកកម្រិត IP68 & IP69 & IP69+ វិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ៥ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការថ្មី Origin OS 6.0 ដែលផ្តល់បទពិសោធន៍ប្រើប្រាស់កាន់តែរលូន និងងាយស្រួលជាមួយតម្លៃសមរម្យត្រឹមតែ៖
- ១៩៩ដុល្លារ ($199) សម្រាប់ 6GB + 6GB (RAM ជំនួយ) l 128GB។
- ២២៩ដុល្លារ ($229) សម្រាប់ 6GB + 6GB (RAM ជំនួយ) l 256GB។
ទិញឥឡូវនេះនឹងទទួលបានកាដូបន្ថែមដ៏ពិសេស និងទទួលបានការធានាជួសជុលពេញមួយឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែមអំពីការចេញលក់ និងការផ្តល់ជូនពិសេស សូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ vivo Cambodia។
* vivoY31d
* ថ្មធំ7200mAhធន់មាំខ្លាំង
* ថ្មធំប្រើបានលើសពី៣ថ្ងៃ៕






