Elon Musk រំពឹងថានឹងទទួលការអនុម័តប្រព័ន្ធ FSD នៅអឺរ៉ុប និងចិន សម្រាប់រថយន្ត Tesla
23-01-2026 14:31
(បរទេស)៖ ក្នុងសន្និសីទ «World Economic Forum» នៅទីក្រុង Davos ក្បាលមាស៉ីនក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ថា Tesla កំពុងរំពឹងថាអាចទទួលបានការអនុម័តប្រព័ន្ធបច្ចេកវិទ្យា Full Self-Driving (FSD) ពីអឺរ៉ុប និងប្រទេសចិន នៅកុម្ភៈខាងមុខ។ ការអនុម័តបច្ចេកវិទ្យានេះគឺជាដំណាក់កាលសំខាន់មួយសម្រាប់ Tesla ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន និងបង្កើនប្រាក់ចំណូលពីកម្មវិធីនិងបច្ចេកវិទ្យា។ តែយ៉ាងណាក ក៏ត្រូវមានការត្រួតពិនិត្យយ៉ាងតឹងរឹងពីអាជ្ញាធរនៃប្រទេសនីមួយៗផងដែរ ។
ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ក៏ត្រូវបានគេដឹងហើយថា កំពុងប្រឈមមុខនឹងការធ្លាក់ចុះការលក់រថយន្ត និងការបាត់បង់ចំណាត់ថ្នាក់ ក្នុងនាមជាក្រុមហ៊ុន រថយន្តអគ្គិសនី (EV) ធំជាងគេក្នុងពិភពលោក ដោយតំណែងនេះនឹងត្រូវផ្ទេរទៅកាន់ក្រុមហ៊ុនចិន BYD។ Elon Musk ក៏បានចែករំលែកអំពីគម្រោងផ្សេងៗរបស់ Tesla ដូចជាការអភិវឌ្ឍរ៉ូបូត humanoid Optimus ដែល Tesla មានគម្រោងលក់នៅចុងឆ្នាំ2027 ប៉ុន្តែការផលិតនិងក្រមខ័ណ្ឌបច្ចេកទេសនៅតែជាឧបសគ្គមួយសម្រាប់ក្រុមហ៊ុន។
គួរជម្រាបថា ប្រព័ន្ធ FSD ត្រូវបានគេចាត់ទុកជាបច្ចេកវិទ្យាជំនួយអ្នកបើកបរ (Advanced Driver Assistance) តែវាមិនមែនការបើកបរដោយស្វ័យប្រវត្តិក្នុងគោលបំណងពេញលេញឡើយ។ ប្រសិនបើ ប្រព័ន្ធនេះត្រូវបានអនុម័តគឺនឹងអាចជួយ Tesla លើកកម្ពស់ប្រាក់ចំណូលពីកម្មវិធី និងបណ្តាញ AI របស់ខ្លួន៕











