សាលាអាមេរិកាំងហ្គោលឌិនហ្គេត (GGAS) សម្រេចបានជោគជ័យធំធេងក្នុងការរៀបចំ«ពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ២០២៦ និងប្រកាសផ្ដល់ជូនអាហារូបករណ៍«ខួប ៣០ឆ្នាំ»
25-01-2026 11:52
(ភ្នំពេញ)៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត (GGAS) បានរៀបចំ «ពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ២០២៦ (STUDY ABROAD FAIR 2026)» ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នៅបរិវេណសាលា GGAS សាខាភ្នំពេញថ្មី
នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយទាក់ទាញបានមាតាបិតា និងសិស្សានុសិស្សយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីមកចូលរួម ដើម្បីស្វែងយល់ពីឱកាសសិក្សានៅតាមបណ្តាសាកលវិទ្យាល្បីៗ នៅលើពិភពលោក ដែលជាការត្រៀមខ្លួនឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។
តាមរយៈពិព័រណ៍នេះ សម្រាប់សិស្សានុសិស្សរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ក៍ដូចជាសិស្សានុសិស្សមកពីខាងក្រៅ បានជួបពិភាក្សាផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យលំដាប់ពិភពលោកមកពីអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងសិង្ហបុរី ដើម្បីទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងការជ្រើសរើសមុខជំនាញឱ្យបានត្រឹមត្រូវ ព្រមទាំងបានទទួលការប្រឹក្សាយោបល់ដោយឥតគិតថ្លៃអំពីការត្រៀមលក្ខណៈ និងនីតិវិធីនៃការសុំទិដ្ឋាការ (Visa)ដើម្បីទៅបន្តការសិក្សានៅបរទេសតាមក្ដីស្រមៃរបស់ពួកគេ។
លោក Ruan Boyens នាយកកម្មវិធីសិក្សា IB នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានលើកឡើងថា ការរៀបចំ«ពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ២០២៦» គឺដើម្បីឱ្យសិស្សដែលមានបំណងទៅសិក្សានៅក្រៅប្រទេសទទួលបានព័ត៌មានច្បាស់លាស់ ដែលពួកគេអាចសាកសួរព័ត៌មានផ្សេងៗជាមួយតំណាងសាលាជាច្រើននៅទីនេះ។
លើសពីនេះ លោកលើកឡើងថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត មានកម្មវិធីសិក្សាជាច្រើនដែលជួយសិស្សានុសិស្សមានសមត្ថភាពចាប់យកឱកាសសិក្សានៅក្រៅប្រទេស តាមក្តីស្រម៉ៃរបស់ខ្លួន ជាពិសេសកម្មវិធីសិក្សាអន្តរជាតិ IB។
កម្មវិធីសិក្សានៅ GGAS គឺជាស្ពានចម្លងសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យលំដាប់សកល។ សាលា GGAS មានកម្មវិធីសិក្សាចម្រុះ ដែលត្រូវបានរចនាឡើង ដើម្បីត្រៀមជំរុញសិស្សានុសិស្សឱ្យទទួលបានជោគជ័យទាំងនៅក្នុងស្រុក និងលើ
ឆាកអន្តរជាតិ។
កម្មវិធីសិក្សាទាំងនោះរួមមាន៖ កម្មវិធីសិក្សាអន្តរជាតិ IB (International Baccalaureate) ដោយ GGAS នឹងផ្តល់ជូននូវកម្មវិធីសិក្សា IB ពេញលេញ រួមមាន PYP (កម្មវិធីសម្រាប់ថ្នាក់បឋមសិក្សា), MYP (សម្រាប់មធ្យមសិក្សា) និង DP (សម្រាប់វិទ្យាល័យ)។ កម្មវិធីនេះផ្ដោតលើការបណ្ដុះបណ្តាលសិស្សឱ្យក្លាយជាអ្នកចេះវិភាគ រិះរកមធ្យោបាយដោះស្រាយបញ្ហា និងមានសមត្ថភាពខ្ពស់ដែលសាកលវិទ្យាល័យល្បីៗលើពិភពលោកចង់បានបំផុត។
កម្មវិធីសិក្សាអាមេរិកាំង និង AP នឹងផ្ដល់ឱកាសឱ្យសិស្សថ្នាក់វិទ្យាល័យអាចរៀនយកក្រេឌីត(Credits) កម្រិតសាកលវិទ្យាល័យតាំងពីនៅវិទ្យាល័យ ដែលជួយសម្រួលដល់ការបន្តការសិក្សានៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត។
កម្មវិធីចំណេះទូទៅខ្មែរ និងភាសាចិន ជួយបណ្ដុះបណ្ដាលសិស្សស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភាសាចិន ដែលធានាថាជោគជ័យនៃចំណេះដឹងទូទៅ វប្បធម៌ និងជំនាញភាសាទី៣ របស់សិស្សមានភាពរឹងមាំបំផុតសម្រាប់ការ
ប្រកួតប្រជែងក្នុងតំបន់។
យុវតី វង្ស គន្ធា សិស្សថ្នាក់ទី១១ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានលើកឡើងថា ការរៀបចំ«ពិព័រណ៍ការសិក្សានៅបរទេស» គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សិស្សានុសិស្សដែលមានបំណងទៅសិក្សានៅប្រទេសប្រទេស ដោយពួកគេមានឱកាសក្នុងការសាកសួរព័ត៌មានពីសាលាល្បីៗជាច្រើននៅលើពិភពលោកក្នុងពេលតែ១ ហើយពួកគេក៏អាចត្រៀមខ្លួនបានល្អក្នុងការប្រឡងចូលសាលាដែលខ្លួនពេញចិត្ត។
លោកស្រី អៀង សោភ័ណ្ឌ អាណាព្យាលសិស្សថ្នាក់១២មួយរូប ដែលបានចូលក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ កត់សម្គាល់ថា នេះគឺឱកាសដ៏ល្អមួយសម្រាប់ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្ស មកសិក្សាឈ្វេងយល់បន្ថែម ដើម្បីអាចទៅរៀននៅក្រៅប្រទេសបាន ខណៈលោកស្រីផ្ទាល់ ក៏ចង់ឱ្យកូនសិស្សានៅប្រទេសអូស្រ្តាលី ក្រោយបញ្ចប់ការសិក្សាថ្នាក់១២ផងដែរ។
មហាព្រឹត្តិការណ៍អាហារូបករណ៍ពិសេស អបអរសាទរខួបទី៣០ឆ្នាំ ជាចំណុចដ៏រំភើបបំផុតនៅក្នុងព្រឹត្តិការណ៍នោះ ដោយ សាលាGGAS បានប្រកាសជាផ្លូវការនូវការផ្ដល់ជូន អាហារូបករណ៍ «ខួប ៣០ឆ្នាំ»។ ដើម្បីអបអរភាពជោគជ័យក្នុងវិស័យអប់រំរយៈពេល ៣ ទសវត្សរ៍ សាលាបានផ្តល់អាហារូបករណ៍បញ្ចុះតម្លៃរហូតដល់ ៥០% ជូនដល់សិស្សថ្មីចំនួន ៣០ នាក់ដំបូងគេ។
ការផ្តល់ជូនដ៏ពិសេសនេះ នឹងត្រូវរក្សាទុកជូនរហូតដល់សិស្សានុសិស្សបញ្ចប់កម្រិតបឋមសិក្សា (ថ្នាក់ទី៦) ដែលនេះគឺជាឱកាសដ៏កម្រសម្រាប់មាតាបិតាក្នុងការទទួលបានការអប់រំស្តង់ដារអន្តរជាតិសម្រាប់បុត្រធីតា ក្នុងតម្លៃសមរម្យបំផុត។
ភាពជោគជ័យនៃ«ពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ២០២៦ - STUDY ABROAD FAIR 2026» គឺជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពកម្រិតស្តង់ដារអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះចូលរៀន និងអាហារូបករណ៍ សូមទំនាក់ទំនង៖
ទូរស័ព្ទ៖ 086 59 99 47 / 099 77 75 50 / 011 61 99 99
គេហទំព័រ៖ www.ggas.edu.khអីមែល៖ i[email protected]៕




















