ក្រុមបាល់ទាត់ហ្វូតសាលធនាគារ «ខេប៊ីប្រាសាក់» គ្រងតំណែងជើងឯក «AIA Corporate Cup 2026»

26-01-2026 15:03

(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីសោមនស្សរីករាយ ដោយក្រុមបាល់ទាត់ហ្វូតសាលរបស់ធនាគារ ខេប៊ីប្រាសាក់ បានឈ្នះជើងឯកពានរង្វាន់ AIA Corporate Cup 2026 កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដែលជាការប្រកួតបាល់ទាត់ហ្វូតសាល បង្កើតឡើងសម្រាប់ដៃគូសាជីវកម្មរបស់ក្រុមហ៊ុន អេអាយអេ ខេមបូឌា និងគាំទ្រដោយ AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspur។

បន្ថែមលើសពីនេះ ក្រុមបាល់ទាត់ហ្វូតសាលធនាគារ ខេប៊ីប្រាសាក់ បានឈ្នះពានរង្វាន់ឯកត្តជនទាំងអស់ក្នុងការប្រកួត AIA Corporate Cup 2026 រួមមាន ពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ និងពានអ្នកចាំទីឆ្នើម។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានឆ្លុះបញ្ចាំងពីវិន័យ ការសហការ និងការប្តេជ្ញាចិត្តរបស់កីឡាករទាំងអស់ ចាប់តាំងពីវគ្គចែកពូល រហូតដល់ការប្រកួតផ្ដាច់ព្រ័ត្រ។

ក្នុងនាមជាជើងឯក ក្រុមបាល់ទាត់ហ្វូតសាលធនាគារ ខេប៊ីប្រាសាក់ នឹងតំណាងឱ្យក្រុមហ្វូតសាល នៃដៃគូសាជីវកម្មទាំងអស់របស់ក្រុមហ៊ុន អេអាយអេ ខេមបូឌា ក្នុងប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AIA Championship នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ធនាគារ ខេប៊ីប្រាសាក់ និង អេអាយអេ ខេមបូឌា បានប្រកាសពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់អតិថិជនទូទាំងប្រទេស៕