យល់ដឹងកីឡា៖ ប្រទេសដែលមានកីឡាករបាល់ទាត់អាជីពច្រើនជាងគេ ប្រចាំឆ្នាំ២០២៦ ស្របពេលកម្ពុជាមាន ៦១៤នាក់

27-01-2026 08:40

(បរទេស)៖ បើយោងតាមរបាយការណ៍ស្រាវជ្រាវ និងចេញផ្សាយដោយគេហទំព័រ World Population Review បានបង្ហាញថា មិចស៊ិក ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើង មានកីឡាករបាល់ទាត់អាជីពផ្នែកបុរសច្រើនជាងគេ ប្រចាំឆ្នាំ២០២៦ ពោលគឺមានដល់ទៅ ៩,៤៦៤នាក់ ស្របពេលកម្ពុជាមានត្រឹមតែ ៦១៤នាក់ប៉ុណ្ណោះ។

ក៏ប៉ុន្តែបើក្រឡេកមើលប្រេស៊ីល ម្ចាស់ពាន World Cup ៥សម័យកាលច្រើនជាងគេ និងមានកីឡាករប្រកបអាពីជបាល់ទាត់ស្ទើរតែជុំវិញពិភពលោកនោះ មិនស្ថិតក្នុងចំណោម ១០ប្រទេសមានអត្តពលិកច្រើនជាងគេនោះទេ។

ជាការកត់សម្គាល់ផងដែរ កីឡាករបាល់ទាត់អាជីពទាំងនោះ សុទ្ធតែត្រូវបានបញ្ជាក់ និងទទួលស្គាល់ដោយសហព័ន្ធ FIFA ដែលមានកិច្ចសន្យា ក៏ដូចជាទទួលបានថ្លៃពលកម្មត្រឹមត្រូវពីសំណាក់ក្លឹបរបស់ពួកគេ។

ខាងក្រោមនេះ ជាចំនួន ១១ប្រទេសដែលមានកីឡាករបាល់ទាត់ផ្នែកបុរសច្រើនជាងគេ ក្នុងឆ្នាំ២០២៦
១៖ មិចស៊ិក ៩,៤៦៤នាក់
២៖ អេស្ប៉ាញ ៨,៥៦០នាក់
៣៖ អង់គ្លេស ៥,៥៨២នាក់
៤៖ តួកគី ៣,៩១៧នាក់
៥៖ រុស្ស៊ី ៣,៦៣៣នាក់
៦៖ អាហ្សង់ទីន ៣,៦១៣នាក់
៧៖ អ៉ីតាលី ៣,១០១នាក់
៨៖ បារាំង ២,៩០៦នាក់
៩៖ អាមេរិក ២,៧៩១នាក់
១០៖ ជប៉ុន ២,១២៦នាក់
១១៖ ប្រេស៊ីល ២,១២៣នាក់៕