ព្រឹត្តិការណ៍ប្រគំតន្រ្តី «GANZBERG PREMIUM IDOL TOUR CONCERT» នៅចុងសប្តាហ៍នេះទៅដល់ភូមិភាគឦសាន នៃប្រទេសកម្ពុជាហើយ
27-01-2026 10:14
(ភ្នំពេញ)៖ ជិតដាច់ខែហើយ! បងប្អូនអ្នកភូមិភាគឦសានចាំទទួលផង អ្នកអត់លុយ ឬអ្នកមានលុយក៏អាចចូលរួមរាំលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG oPREMIUM IDOL TOUR CONCERT បានគ្រប់ៗគ្នា ដើម្បីជួបជាមួយតារាចម្រៀង នៅក្នុងបេះដូងរបស់បងប្អូន។
ព្រឹត្តិការណ៍ប្រគំន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ទើបតែបញ្ចប់នៅទឹកដីខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍នេះ ដោយទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនទស្សនិកជននៅទីនោះ ដោយមិនអស់ចិត្តព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ក៏បានបន្តទៅជួបអ្នកខេត្តរតនគិរី ជាបន្តទៀតនៅថ្ងៃទី៣០ និង៣១ ខែមករា ឆ្នាំ ២០២៦ នៅចុងសប្តាហ៍នេះក្នុង បរិវេណវិមានឯករាជ្យ ក្រុងបានលុង ខេត្តរតនគិរី។
សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ទស្សនិកជននឹងជួបជាមួយតារាចម្រៀងល្បីឈ្មោះឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, កញ្ញា ហ៊ិន លីដា និងតារាចម្រៀងមួយចំនួនទៀតនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ដោយឡែកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯណោះវិញនឹងជួបជាមួយ Idol វ័យក្មេងជាច្រើនរូប ដូចជាលោក Tempo លោក ប្រុសឡា, លោក អនុស្សាវរីយ៍, លោក វង្ស ថាណាន់ និងតារាចម្រៀងផ្សេងៗទៀត។
រីករាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ដើម្បីទទួលបាននូវចំណីចក្ខុថ្មីប្លែក ចម្លែកអារម្មណ៍ពីតារាចម្រៀងថ្មីចាស់ជាច្រើន ជាពិសេសបានរាំលេងកម្សាន្តជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ពេញចិត្ត។ កុំភ្លេចណាត់ជួបគ្នានៅចុងសប្តាហ៍នេះជាមួយការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅលើទឹកដីខេត្ត រតនគិរីទាំងអស់គ្នា។ បញ្ជាក់សម្រាប់បងប្អូនដែលចង់ចូលរួមទស្សនា គឺអាចចូលរួមដោយសេរី មិនគិតថ្លៃឡើយ៕





















